ល្អយ៉ាងណាទៅ ??? បើយើងទាំងអស់គ្នាងាកមកប្រើស្លឹកឈូកឬស្លឹកចេក ខ្ចប់ចំណីអាហារជំនួសប្រអប់ស្នោរ…

ហ្វេសប៊ុក៖ សព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំ ចំណី នេះជាហេតុធ្វើឲ្យ ផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ដោយឡែកកាលពេលថ្មីៗនេះមានការបង្ហោះសារមួយ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូកដាក់បាយជំនួសប្រអប់ស្នោរ ប្រសិនបើគាំទ្រជួយស៊ែរផងបាទ។ ក្រោយមកធ្វើអោយ មហាជនចាប់អារម្មណ៏និង បានចូលរួមបព្ចេាញមតិរៀងៗខ្លួន ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបំផុសគោលគំនិតមួយតែប៉ុណ្ណោះ។   ជាការប្រសើរណាស់បើប្រជាពលរដ្ឋយើងអាចប្រើប្រាស់វត្ថុសរីរាង្គដូចជាស្លឹកឈូក ស្លឹកចេកនេះបាន​ព្រោះថាពេលគេបោះចោលវត្ថុទាំងនេះវាអាចបំបែកធាតុវាក្នុងធម្មជាតិបានល្អណាស់មិនប៉ះពាល់ដល់គុណភាពបរិស្ថានដូចថង់ប្លាស្ទីកឬប្រអប់ស្នោនេះឡើយ។ដូចនេះការ​វេច​ខ្ចប់​បែបនេះជៀស​ផុតពី​សារធាតុ​ជាតិគីមី​បាន​មួយកម្រិត​ផងដែរ​។ មួយវិញទៀត«​ស្លឹក​ឈូកឬ​ស្លឹកចេក​» ឆាប់​រលួយនិង​អាច​ប្រើប្រាស់​ជា​ជីធម្មជាតិ​បាន​។ ក្រៅពី​ស្លឹក​ឈូកងាយស្រួល​នៅក្នុង​ការថែរក្សាម្ហូបអាហារនំចំណីហើយក៏​បាន​គាំពារ​បរិស្ថាន​ផងដែរ​៕

មន្រ្តីជំនាញរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារបានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់នៅក្នុងផ្សារ រមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន៥៦គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ * ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ -ទឺកត្រីកោះកុង ចំនួន៥០ដប -នំធុង ចំនួន៧...

ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពី…

(ព្រះវិហារ)៖ ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ស្ថិតក្នងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពីក្រុងព្រះវិហារ ។ ប្រាសាទនេះ បានក៏សាងឡើងនៅ គស ១០០២ ដ់ល់ ១០៥០ ដោយព្រះបាទសុរយវរ្ម័នទី១ និងកសាងចុងក្រោយដោយព្រះបាទជ័យវរ្ម័នទី ៧ ( គស ១១៨១ )សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មញសាសនា ។  តំបន់ប្រាសាទព្រះខាន់ មានកំពែង ២ ជាន់...

សោភ័ណភាពទាក់ចិត្តទេសចរ នៃតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី…..

កំពង់ធំ ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។ ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះមានចម្ងាយប្រមាណ ២៨...

សម្តេចក្រឡាហោម ស ខេង សម្រេចបង្កើតនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញាខេត្តកែប

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចបង្កើតនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវនិមិត្តសញ្ញា « ខេត្តកែប »។ យោងតាមប្រកាសលេខ ២៦១៨ ប្រករបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា ខេត្តកែប ត្រង់ប្រការ ៣ ចែងថានិមិត្តសញ្ញា ខេត្តកែប ត្រូវបានប្រើប្រាស់ជាផ្លូវការដូចខាងក្រោម៖ – ដាក់នៅកន្លែងធ្វើការងារ – ដាក់នៅលើក្បាលលិខិតឯកសារនិងស្រោមសំបុត្រផ្លូវការ – ប្រើប្រាស់ក្នុងពិធីនានារបស់រដ្ឋបាលខេត្តកែប –...

លោកឧត្តមសេនីយ៍​ឯក ស ថេត បញ្ជាក់​ពី​ប្រាក់​ផាក​ពិន័យ​ដែល​ទទួល​បាន​

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី​លោក​ឧត្តមសេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ពី​ការ​បែងចែក​ប្រាក់​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ថ្មី​ដែល​ទទួល​បាន​។ ​ដោយ​ក្នុង​នោះ​ដែរ ​ប្រាក់​ដែល​ទទួល​បាន​គឺ​៧០​%​បាន​ទៅ​លើ​មន្ត្រី​ដែល​អនុវត្ត​នៅ​កន្លែង ១៦​%​ បាន​ទៅ​លើ​នាយក​ដ្ឋាន​ចរាចរណ៍​ផ្លូវ​គោក និង​សណ្ដាប់​ធ្នាប់ ​៩​%​ បាន​ទៅ​លើ​ការិយាល័យចរាចរណ៍​ផ្លូវគោក នៃស្នងការនគរបាល​រាជធានីខេត្ត ​និង​៥​%​ទៀត​បាន​ទៅ​តាម​ខណ្ឌ​នានា៕

ពិតជាស្រស់ស្អាតណាស់ ! ទឹកសមុទ្រខៀវស្រងាត់ឆ្នេរខ្សាច់សក្បុសក្រោមម្លប់ដើមដូងត្រជាក់ ឆ្នេរនេះគឺស្ថិតនៅខេត្តមួយនេះ….

នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “មន្ទីរទេសចរណ៍ ខេត្តកោះកុង” បានណែនាំកន្លែងលេងកម្សាន្តដ៏ស្រស់ស្អាតមួយ គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ចង់ទៅទស្សនាផ្ទាល់តែម្តងព្រោះមើលទៅទឹកសមុទ្រនៅទីនោះពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់មិនចាញ់នៅបរទេសប៉ុន្មានទេ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមខ្លះៗថា៖ “សូមណែនាំមកកាន់ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាសនិងមុជទឹកកម្សាន្តរីករាយ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលចម្ងាយប្រហែល២៥គ.ម (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទប្រហែល ១៦៥គ.ម ប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ”។ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពស្អាតៗដែលបានភ្ជាប់ជូនខាងក្រោម៕

ប្រសិនជាបងប្អូនបានទៅលេងកម្ពុជាក្រោម!!! កំុភ្លេចអញ្ចើញចូលទស្សនាសារៈមន្ទីរមួយនៅខេត្តមាត់ជ្រូក…

ទោះបីជាទឹកដីខ្មែរកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមទៅហើយក្តី ក៏ព្រះសង្ឃ បងប្អូនខ្មែរក្រោម មិនបានបោះបង់ចោលនូវវប្បធម៌ ដ៏ផូផង់របស់ខ្លួនឡើយ ទំនៀមទំលាប់ ប្រពៃណីខ្មែរជាច្រើនត្រូវបានថែរក្សាឱ្យនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ។ ជាមួយនឹងការចូលរួមថែរក្សា សម្បត្តិវប្បធម៌នេះ បងប្អូនខ្មែរកម្ពុជាក្រោម ក៏បានបង្កើត សារៈមន្ទីរមួយនៅខេត្តមាត់ជ្រូក ដែលសារៈមន្ទីរនោះភាគច្រើន បានដាក់តាំងរបស់របរប្រើប្រាស់សម្រាប់វិស័យកសិកម្មរបស់ប្រជាកសិករខ្មែរ តាំងពីសម័យបុរាណមកម្ល៉េះ ដែលសម្ភារៈទាំងនេះស្ទើរតែបាត់បង់ទៅហើយ ។ នៅក្នុងសារមន្ទីរ នៅខេត្តមាត់ជ្រូក តាមការបង្ហាញរបស់ហ្វេសប៊ុកឈ្មោះ Nia Thy Khmer បានឱ្យដឹងថា មានសម្ភារៈខ្លះមានអាយុកាលជាង១០០ ឆ្នាំមកហើយ សម្ភារៈខ្លះបានសរសេរឈ្មោះរបស់ម្ចាស់ និង...

នារី​ខ្មែរម្នាក់នៅកូរ៉េខំតស៊ូរហូតបាន​ក្លាយ​ជា ​កីឡា​ការិនី​ស្នូកឃ័រ​​​ អាជីព​កម្រិត​ពិភព​លោក…

ហ្វេសបុក៖ នារី​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡា​ការិនី​ស្នូកឃ័រ​​​អាជីព​កម្រិត​ពិភព​លោក​ និង​​ទទួល​បាន​ជយលាភី​ជា​ច្រើន​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដែល​កន្លែង​នាង​រស់​នៅ​ជា​មួយ​ស្វាមី។ ស្រួង ភាវី​​អាយុ​២៦​ឆ្នាំ​បាន​ឲ្យ​ដឹងពី​ប្រទេស​កូរ៉េ​​ថា នាង​បាន​រៀប​ការ​នឹង​ស្វាមី​ជន​ជាតិ​កូរ៉េ​​កាល​​ពី​ឆ្នាំ​២០១០​និង​បាន​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​តាំង​ពី​ពេល​នោះ។ ការ​រស់​នៅ​ជា​មួយ​ស្វាមី​​នាង​​មិន​មាន​ការងារ​អ្វី​ទេ​ប៉ុន្តែ​​ធ្វើ​ជា​មេ​ផ្ទះ។ ក្រៅ​ពី​ធ្វើ​ការ​​មេ​ផ្ទះ​នាង​ឧស្សាហ៍​ចេញ​ក្រៅ​ជា​មួយ​ស្វាមី​ដែល​ចូល​ចិត្ត​លេង​កីឡា​ស្នូកឃ័រ​។ ដោយ​សារ​ឃើញ​ស្វាមី​លេង​លេង​ញឹក​ញាប់​និង​ខ្លួន​អផ្សុក​ផង​នោះ​នាង​ក៏​លេង​ដែរ​ដើម្បី​​កម្សាន្ត​សប្បាយ​ដែល​ពេល​នោះ​តាំង​ពី​ឆ្នាំ​២០១១។ នារី​ដែល​មាន​ដើម​កំណើត​ភូមិ​​ថ្ម​ពេជ្រ​៣​.ឃុំ​ថ្ម​ពេជ្រ​៣​.​ខេត្ត​ត្បូង​បន្ត​រៀប​រាប់​ថា​បន្ទាប់​ពី​លេង​មួយ​រយៈ​ពេល​មក​នាង​កាន់​តែ​មាន​ទេពកោសល្យ​និង​កាន់​តែ​ស្រលាញ់​ពេញ​ចិត្ត​ហើយ​ក៏​កាន់​តែ​ហ្វឹកហាត់​ខ្លាំង​ឡើង។ រយៈ​ពេល​ប្រហែល​ជា​​​២​ឆ្នាំ​ក្រោយ​មក​នាង​បាន​ក្លាយ​ជា​អ្នក​លេង​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ដែល​ធ្វើ​ឲ្យ​ក្លឹប​ស្នូកឃ័រ​​នានា​នៅ​ទី​ក្រុង​សេអ៊ួល​ស្គាល់​នាង​កាន់​តែ​ច្រើន។ ចន្លោះ​ឆ្នាំ​​២០១៣​ដល់​២០១៥​នាង​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​នាង​មិន​អាច​ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​របស់​កូរ៉េ​បាន​ឡើយ​ ពី​ព្រោះ​នាង​មិន​ទាន់​ចូល​សហព័ន្ធ​របស់​កូរ៉េ​និង​មិន​​មាន​សញ្ជាតិ​កូរ៉េ។ ស្រួង ភាវីបាន​លេខ​២​នៅ​អាមេរិកកីឡាការិនី​ជប៉ុន​លេខ​៣និង​កីឡាការិនី​អឺរ៉ុប​លេខ​១ភាវី​ប្រាប់​ទៀត​ថា​ នៅ​ឆ្នាំ​២០១៦​នាង​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​សហព័ន្ធ​កីឡា​ស្នូកឃ័រ​​នៅ​ទី​ក្រុង​សេអ៊ួល​និង​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ធំ​ៗ​​ជា​បន្ត​បន្ទាប់​។ ឆ្នាំ​២០១៧​នេះ​​នាង​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១​​ពោល​គឺ​ជើង​ឯក​​៣​ដង​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​កូរ៉េ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្រួង​ ភាវី​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​២​ដង​នៅ​សហរដ្ឋ​អាមេរិក។ លើក​ទី​១​ឆ្នាំ​២០១៥​កីឡា​ការិនី​រូប​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ខណៈ​កីឡា​ការិនី​មក​ពី​តំបន់​អឺរ៉ុប​បាន​លេខ​១​និង​កីឡា​ការិនី​ជប៉ុន​បាន​លេខ​៣។ លើក​ទី​២​ឆ្នាំ​​២០១៧​កាល​ពី​ខែ​សីហា​​កន្លង​ទៅ​នាង​បាន​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ ប៉ុន្តែ​​បាន​ធ្លាក់​ត្រឹម​ជុំ​ទី​២។ ​ក្រៅ​ពី​លេង​ជា​អាជីព​ស្រួង ភាវី​មាន​ភារកិច្ច​២​ផ្សេង​ទៀត​គឺ​​ទី​១​​​ធ្វើ​ជា​គ្រូ​បង្ហាត់​ស្នូកឃ័រ​​នៅ​តាម​ក្លឹប​និង​ទី​២​​ធ្វើ​ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ផលិតផល​ស្នូកឃ័រ​​នៅ​កូរ៉េ​​មួយ​ដែល​​នាង​នឹង​ទទួល​បាន​​ការ​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ដើម។

(មានវីដេអូ) ពលរដ្ឋខ្មែរទាំង 7 នាក់ថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានជួយសម្របសម្រួលឲ្យពួកគាត់វិលត្រឡប់មកមាតុភូមិវិញ

(ភ្នំពេញ)៖ នៅថ្ងៃទី២៧​ ខែឩសភា​ ឆ្នាំ២០២០​នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់​រោគឆ្លង​ ទេីបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។ ដោយឡែកក្រោយពីសម្តេចតេជោ​ ហ៊ុន​ សែន​ បានជួយសម្របសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសបានវិលត្រឡប់មកមាតុភូមិវិញរួចមក ប្អូនៗទាំង7 នាក់បានថ្លែងអំណរអរគុណសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជួយសម្របសម្រួលដល់ពួកគាត់ទាំង7 នាក់អោយត្រឡប់ទៅមាតុប្រទេសវិញហើយពួកគាត់ក៍បានអរគុណដល់ឯកឧត្តម ប្រាក់ សុខុន ដែលផ្ដល់ជំនួយជាថវិកា1000$ ដល់ពួកគាត់ផងដែរ៕ វីដេអូ៖