យល់ដឹងពីគុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ…
បងប្អូនប្រាកដជាបានជ្រាបហើយ មួយរយៈចុងក្រោយនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការសម្រួលនីតិវិធីជាបន្ដបន្ទាប់ ដើម្បីជំរុញអោយម្ចាស់យានយន្តទាំងឡាយដែលមិនទាន់កាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិ ទៅកាត់ឈ្មោះនិងផ្ទេរកម្មសិទ្ធិ ប៉ុន្ដែម្ចាស់យានយន្តនៅមិនទាន់យកទៅកាត់ឈ្មោះអស់នៅឡើយ។ ប្រសិនបើមិនបានកាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិយានយន្តតើប្រឈមបញ្ហាអ្វីខ្លះ? គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ៖ -ប្រសិនបើមាន.គ្រោះ.ថ្នា.ក់.ច.រា.ចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទ.ល្មើ.សផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច...