(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងប្រមាណ៨យប់ថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរីរ៉ូយ៉ាល់មេគង្គក្បែរផ្លូវជាតិលេខ៦អា,សង្កាត់ព្រែកលៀប,ខណ្ឌជ្រោយចង្វា,រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកអូរឌីQ7ពណ៌ខ្មៅពាក់ផ្លាកលេខ(ភ្នំពេញ2AQ-0805)បើកបរដោយនារីម្នាក់ឈ្មោះ(ហ្វា ណូតអីម៉ា)អាយុ២០ឆ្នាំ,ជនជាតិខ្មែរឥស្លាម,មុខរបរលក់ដូរ,មានទីលំនៅផ្ទះលេខ86,ភូមិខ្ទរ,សង្កាត់ព្រែកលៀប,ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចឃាត់.ខ្លួនបានភ្លាមៗ។រីឯម៉ូតូរង.គ្រោះម៉ាកហុងដាឌ្រីមC125ស៊េរីឆ្នាំ២០១៩,ពណ៌ខ្មៅ,ពាក់ស្លាកលេខ(ព្រៃវែង1P.1443)ជិះដោយបុរសម្នាក់ឈ្មោះ(ខន សុភួន)អាយុ២៤ឆ្នាំ,មានទីលំនៅផ្ទះ៩៨,ផ្លូវលំភូមិបឹងក្អែក,ឃុំពាមមានជ័យ,ស្រុកពាមរក៍,ខេត្តព្រៃវែង(ត្រូវបានស្លា.ប់នៅកន្លែងកើតហេតុ)។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា...