អាសូរណាស់ ! លោកតាចាស់ម្នាក់បាន ស្លា ប់ បាត់បង់ជីវិតភ្លាមៗ ដោយសារតែ…

(ខេត្តកំពង់ស្ពឺ)៖ ព័ត៌មានបឋម៖ កាលពីវេលាម៉ោង០៨:០០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានករណីរលំដើមត្នោតមួយដើមសង្កត់.ស្លា.ប់លោកតាម្នាក់ នៅចំណុចភូមិតាម៉ុល,សង្កាត់ច្បារមន,ក្រុងច្បារមន,ខេត្តកំពង់ស្ពឺ៕ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕

អាសូរណាស់ ! ជាងផ្សារដែកម្នាក់បាន ស្លា ប់ បាត់បង់ជីវិតមួយរំពេច ដោយសារតែ….

(ខេត្តសៀមរាប)៖(ព័ត៍មានបឋម)៖ មុននេះបន្តិចមានករណីបុរសម្នាក់ជាមេជាងផ្សារដែកបាន.ឆក់.ខ្សែរ.ភ្លើង.ធ្លាក់.ពីលើអាគាមានកម្ពស់បីជាន់បណ្ដាលឲ្យ បែក.ក្បាល.ស្លា.ប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវ៣០ ស្ថិតនៅភូមិវាល,សង្កាត់គោកចក,ក្រុង/ខេត្តសៀមរាប ករណីនេះបានកើតឡើងនៅវេលាម៉ោង១១នឹង៣០នាទីនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ ជន.រង.គ្រោះនៅមិនស្គាល់អត្តសញ្ញាណនៅឡើយសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័្ចយ។ សម្រាប់ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ៕

គាំទ្រពេញបេះដូង! ក្រោយពីឃើញអំពើល្អជាច្រើន របស់អ្នកនាង ទ្រី ដាណា តារាកំប្លែង នាយ ពាក់មី បានលើកឡើងថា…

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនប្រាកដជាបានស្គាល់ច្បាស់ហើយ នូវអ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាងលក់មាសពេជ្រដ៏ធំ និងក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ខូអិលធីឌី...

រន្ធត់ណាស់ ! គ្រោះថ្នាក់ចរាចរណ៍ ឡាន២គ្រឿងបុកគ្នា បណ្ដាលឲ្យតៃកុងឡានគៀបជាប់នឹងរថយន្ត….

(ភ្នំពេញ)៖ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នា.ក់.ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ក្រឡុកស៊ីម៉ង់ត៍ឆ្លងផ្លូវអាបែនទៅត្រង់បុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងរបួ.ស.ធ្ងន់ចំណុចទល់មុខរណ្តៅដីលើមហាវិថីឈ្នះឈ្នះ,ក្នុងភូមិកប់ស្រូវតូច,សង្កាត់គោករការ ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ។រថយន្តហ៊ីយ៉ាន់ដាយក្រឡុកស៊ីម៉ង់ត៍ពណ៌ស,ពាក់ស្លាកលេខ(ភ្នំពេញ3E-8319)បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។ រថយន្តបែនដឹកខ្សាច់ពណ៌ស,ពាក់ស្លាកលេខ(ចង្កូតស្តាំPP0926)បើកដោយឈ្មោះ(សួន សុជុន)ភេទប្រុស,អាយុ២២ឆ្នាំ,ស្នាក់នៅសង្កាត់ចោមចៅ,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ រង.របួ.សធ្ងន់។នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកចេញពីចំណតរថយន្តមុខរណ្តៅដីពីជើងទៅត្បូងឆ្លងមហាវិថីឈ្នះឈ្នះមិនទាន់ផុតផងក៏ស្រាប់តែរថយន្តបែនដឹកខ្សាច់បើកតាមហាវិថីឈ្នះឈ្នះពីកើតទៅលិចគេចជ្រុល.ទៅ.បុក.រថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹងបណ្តាលឲ្យរថយន្តបែនដឹកខ្សាច់ខូច.ខាតកណាត់មុខយ៉ាងដំណំតៃកុងរង.របួ.សធ្ងន់។ សមត្ថកិច្ចទាក់ទងរថយន្តដឹកជន.រង.គ្រោះដឹកទៅមន្ទីរពេទ្យ៕

គួរឲ្យខ្លាច ! រថយន្តអ្នកដំណើរជាច្រើនគ្រឿង បើកពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ ត្រូវជនបង្កគប់បណ្ដាលឲ្យ…..

(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទីកម្លាំងនគរបាលនៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សីឃាត់.ខ្លួនជនបង្កម្នាក់បន្ទាប់ពីធ្វើ.សកម្មភាព.យកដំបង.គប់ទៅលើកញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ នៅចំណុចលក់ក្រឡានផ្លូវជាតិលេខ៦២,ស្ថិតក្នុងភូមិវល្លិ៍យាវ,ឃុំត្រពាំងឫស្សី,ស្រុកកំពង់ស្វាយ,ខេត្តកំពង់ធំ។យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនបង្កជាជនមានសតិមិនគ្រប់គ្រាន់និងពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់បណ្តាលឲ្យខូចរថយន្ត០៤គ្រឿង៖ ១.ម៉ាកហ៊ីយន្តដាយប៉ែន(បែកកញ្ចក់មុខ),២.ម៉ាកកូរ៉ូឡា(បែកកញ្ចក់មុខ),៣.ម៉ាកកាមរីហើម(បែកកញ្ចក់មុខ)៤.ម៉ាក់០២បាំង(បែកកញ្ចក់មើលក្រោយ)។ ករណីខាងលើនេះសមត្ថកិច្ចបាននាំខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយនិងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕