(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោយស្ថានីយទូរស្សន៍បាយ័នស្ទឹងមានជ័យ,សង្កាត់ស្ទឹងមានជ័យ១,ខណ្ឌមានជ័យរួចបានជិះគេចឆ្វែលរកកន្លែងគេចខ្លួនរហូតមកដល់ផ្លូវលំតាមប្រឡាយស្អុយទឹកស្ទឹងមានជ័យក៏ត្រូវបានកម្លាំងសន្តិសុខគោលដៅនោះហៅសួរនាំតែគេមិនព្រមឈប់។ ដោយសារទល់ច្រកនិងភ័យខ្លាំងពេកទើបជនស.ង្ស័យសម្រេចចិត្តជិះម៉ូតូចូលក្នុងប្រឡាយទឹកស្អុយទុកម៉ូតូត្រាំចោលរួចហើយគេចខ្លួនបាត់ទៅ។ដំបូងឡើយសន្តិសុខប្រទះឃើញជនស.ង្ស័យនេះ ជិះម៉ូតូចូលដល់ក្នុងការដ្ឋានហើយជិះរកផ្លូវចេញវិញពេលនោះសន្តិសុខសួរនាំមិនឲ្យចេញ ទើបជនស.ង្ស័យជិះម៉ូតូបកក្រោយវិញរួចបណ្តើរម៉ូតូចូលតាមប្រឡាយលូទឹកស្អុយ។ ខណៈនោះសន្តិសុខនិងប្រជាពលរដ្ឋប្រទះឃើញក៏សួរនាំហើយមានការស.ង្ស័យក៏បាននាំគ្នាដេញចាប់ជនស.ង្ស័យធ្វើឲ្យរូបគេភ័យក៏ជិះម៉ូតូរត់គេចចូលទៅក្នុងលូទឹកស្អុយបន្សល់ទុកម៉ូតូក្នុងប្រឡាយនោះរួចគេចខ្លួនបាត់។ម្ចាស់ម៉ូតូមានឈ្មោះ(ជា ដាលីន)អាយុ២៨ឆ្នាំ,មុខរបរលក់ដូរ,ស្នាក់នៅភូមិទ្រា៣,សង្កាត់ស្ទឹងមានជ័យ១,ខណ្ឌមានជ័យ។...