ក្រោយពីឃើញនារីរូបស្រស់ម្នាក់ បង្ហោះរូបភាព សិ ច សុី ដើររើសសម្រាម លោក «អាចារ្យធំ» បានបង្ហោះសារខ្លី បង្កប់ទៅដោយអត្ថន័យជ្រៅមួយថា…

(ភ្នំពេញ)៖ កាលពីពេលថ្មីនេះ មានរឿងរ៉ាវហួសចិត្តមួយ ខណៈនារីរូបស្រស់មានគណនីហ្វេសប៊ុកឈ្មោះ «Cherry Ka Mimi» កំពុងរ.ងការរិះគន់ខ្លាំងយ៉ាងចាស់ដៃពីសំណាក់អ្នកលេងបណ្ដាញសង្គម បន្ទាប់ពីបង្ហោះរូបភាពដើររើសសំរាមដើម្បីរក្សាបរិស្ថាន ក្នុងសម្លៀកបំពាក់សិ.ចស៊ី.បង្ហាញដើមទ្រូងសខ្ចីដូចបណ្ដូលចេក ថែមធ្វើសកម្មភាពសំញែងកាយលែងគិតខ្លួនជាស្រីសូម្បីបន្តិច ខណៈស្រីស្រស់មិនសូវឈឺក្បា.លនឹងសំណេររិះគ.ន់នេះបានថ្លែងថា៖ «កើតមកជាមនុស្សតែងតែមានអ្នកស្រឡាញ់និងអ្នកស្អប់តែខ្ញុំនៅតែមានស្នាមញញឹមជានិច្ចសុំទោសខ្ញុំមិនអាចធ្វើតាមតម្រូវចិត្តអ្នកបានទេ ធ្វើអ្វីដែលខ្លួនឯងពេញចិត្ត គេនៅជាមួយអ្នកថ្មីគេបានសុខហើយ ញញឹមជូនពរគេទៅ»។ ជាមួយគ្នានេះដែរ ចំពោះការបង្ហោះរូបភាពក្នុងសម្លៀកបំពាក់បែបសិ.ច.ស៊ី នៅលើគំនរសំរាមរបស់នារីរូបស្រស់ម្នាក់នេះ ធ្វើអោយលោក អាចារ្យធំ មានការប្រតិកម្មនិងបានបង្ហោះសារខ្លី បង្កប់ទៅដោយអត្ថន័យជ្រៅមួយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «សំរាម​ មិនគួរឱ្យស្អប់ដូច​ មនុស្សខួរសំរាម​នោះទេ» នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេក «អាចារ្យធំ នគររាជ»៕

កាន់តែធ្ងន់ធ្ងរហើយ ! ឥណ្ឌាបំបែកកំណត់ត្រាថ្មី រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ជាង ៥ម៉ឺននាក់ក្នុង១ថ្ងៃ…

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃទី៣០ ខែកក្កដានេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់៥២,១២៣ករណីបន្ថែមរួមទាំងអ្នក.ស្លា.ប់ថ្មីៗចំនួន៧៧៥នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ(China Xinhua News)នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗនៅក្នុងប្រទេសរហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លងនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់១,៥៨៣,៧៩២ករណី ដោយក្នុងនោះអ្នកជំងឺ៣៤,៩៦៨នាក់.ស្លា.ប់និង១,០២០,៥៨២នាក់ទៀត បានជាសះស្បើយឡើងវិញ។ គួរជម្រាបថានារយៈពេលចុងក្រោយនេះសន្ទុះនៃអត្រាអ្នកឆ្លងនិង.ស្លា.ប់ប្រចាំថ្ងៃដោយសារកូវីដ១៩នៅប្រទេសឥណ្ឌាគឺមានការកើនឡើងជាលំដាប់ហើយគ្មានសញ្ញាថានឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ១.៣ពាន់លានមួយនេះកំពុងឈរនៅលំដាប់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកនៅទូទាំងសកលលោកបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល៕

សូមជ្រាបជាដំណឹង ! ផ្សារទំនើបអ៊ីអនប្រកាសផ្អាកប្រើលុយ 1$ 5$ 10$ សម្រាប់ការអាប់ត្រឡប់ទៅវិញចាប់ពីខែក្រោយតទៅ

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ផ្សារទំនើបអ៊ីអនបានបិទសេចក្ដីប្រកាសនៅបញ្ជរគិតលុយថា ចាប់ពីថ្ងៃទី០១ ខែសីហា ២០២០ នេះតទៅ ខាងផ្សារនឹងផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារប្រភេទ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារសម្រាប់ការអាប់លុយជូនអតិថិជន។ ផ្សារទំនើបដ៏ធំ និងល្បីលំដាប់ជួរមុខនេះប្រកាសប្រើលុយរៀលខ្មែរសម្រាប់ការអាប់ត្រឡប់ជូនអតិថិជនវិញ។ ដោយឡែកអតិថិជននៅតែអាចប្រើប្រាស់លុយដុល្លារប្រភេទទាំងនេះ សម្រាប់ការចាយវាយក្នុងផ្សារទំនើបអ៊ីអនដដែល៕

បន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទីបំផុត ស្រ្តីខ្មែរមានសញ្ជាតិអាមេរិករូបនេះត្រូវបាន….

(ភ្នំពេញ)៖ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះ ត្រូវបានអះអាងថាមិនមានជំងឺកូវីដ១៩នោះទេ បន្ទាប់ពីចាប់ដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីអស់រយៈពេល ១៤ថ្ងៃនៅក្នុងខេត្តកំពង់ចាម។ ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះហើយ។ សូមរំលឹកថាកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅស្ត្រីឈ្មោះ រ៉ូស វីរា នេះបានលួ.ចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ បន្ទាប់មកអាជ្ញាធរបានរកឃើញគេសម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាមហើយក៏បានរៀបចំឱ្យរូបគេធ្វើចត្តាឡីស័កនិងតាមដានសុខភាពជាថ្មី។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានប្រាប់អង្គភាពព័ត៌មាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថាបន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័កនិងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃ ហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក ស្ត្រីរូបនេះមិនមានរោគសញ្ញាជំងឺកូវីដ១៩នោះទេ។ លោកអភិបាលខេត្តបានបន្ថែមថា ស្ត្រីរូបនេះនឹងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលចត្តាឡីស័កនៅថ្ងៃនេះផងដែរ។ លោកស្រី...