ដំណឹងក្ដៅៗ ! ក្រសួងអប់រំ លើកថ្ងៃប្រឡងបាក់ឌុបសម្រាប់សាលាឯកជន ទៅថ្ងៃក្រោយវិញ…

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោក រស់ សុវាចា បានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)សម្រាប់សាលាឯកជនដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-១៨ខែសីហាឆ្នាំ២០២០ ត្រូវបានលើកពេលទៅថ្ងៃផ្សេងវិញ។ លោក រស់ សុវាចា បានបញ្ជាក់ថា កាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២០ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីណែនាំលិខិតលេខ៣៣ស្តីពីការប្រឡងបាក់ឌុបនៅតាមគ្រឹះស្ថានសិក្សាឯកជនសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្រសួងបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបាក់ឌុបតាមគ្រឹះស្ថានរៀងៗខ្លួន ក្រោមកិច្ចសហការជាមួយក្រសួងអប់រំយុវជននិងកីឡានិងមន្ទីរអប់រំយុវជននិងកីឡាតាមការចាំបាច់។ លោកបន្តថា«សម្រាប់ប្រឡងបាក់ឌុបនៅគ្រឹះស្ថានសិក្សាឯកជន មានរយៈពេល២ថ្ងៃ ក្រសួងនឹងជម្រាបជូនបច្ចុប្បន្នភាពនៃកាលបរិច្ឆេទសម័យប្រឡងនាពេលក្រោយ។ ដោយសារតែការកំណត់កាលបរិច្ឆេទ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយកំណត់យកថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៧ដល់២១ខែសីហាឆ្នាំ២០២០...

កូនប្រសាចិត្តសឿង ខឹងឪពុកក្មេកស្រ វឹ ង ស្រា យក​កណ្តៀវរករឿងពេក​ យកទឹកអាស៊ីតជះលេី រ បួ ស ធ្ង ន់

(ខេត្តត្បូងឃ្មុំ​)៖​ កូនប្រសាចិត្តសឿងមួយ​រូបបានយកទឹកអាស៊ី.តជះលេីឪពុកក្មេក​បណ្តាល​អោយ​របួ.សធ្ង.ន់.​ធ្ងរ​ ដោយសា​រ​តែខឹងជ.នរ.ងគ្រោះ​​ស្រវឹ.ង​ស្រាម្តងៗកាន់កណ្ដៀវដងវែង​ទៅរករឿងខ្លួន​។ ករណី​នេះ​កេីតឡេីង​​នៅថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២០ វេលាម៉ោ​ង១៦៖៣០​នាទី ត្រង់​ចំណុ​ចភូមិម៉ាស៊ីន ឃុំរូង,ស្រុកមេមត់។ បន្ទាប់ពី​កេីតករណី.ហិ.ង្សា.នេះ​កម្លាំងនគរបាលជំនា​ញនៃអធិការដ្ឋាន​នគរបា​លស្រុកមេមត់​ចុះឃា.ត់.ខ្លួ.នជ.ន.ស.ង្ស័.យដែ​លមានចេតនាយកទឹក​អាស៊ី.ត.ជះ.ទៅលើជ.ន.រ.ង.គ្រោះ​​ជាឪពុកក្មេកបណ្ដា​លឱ្យរ.ង.រ.បួ.ស.ធ្ង.ន់។ ជ.ន.រ.ង.គ្រោះ​ជាឪពុកក្មេក​ឈ្មោះ​(អំ សាន)អាយុ៥៥ឆ្នាំរស់នៅ​ភូមិ-ឃុំជាមួយគ្នាបណ្ដាលឱ្យរ.ងរបួ.សធ្ង.ន់ រីឯ​ជ.នស.ង្ស័យឈ្មោះ(យឹង សំអាត)ភេទប្រុស,អាយុ២៨ឆ្នាំ,មានទីលំនៅភូមិ-ឃុំកើ.តហេ.តុ​ខាងលើ។ ជ.នស.ង្ស័.យសារភាពថា​ខ្លួនពិតជាបា​នជះទឹ.ក.អាស៊ី.តទៅលើឪពុកក្មេក​ប្រាកដ​មែន ក្នុងខណៈពេលឪពុកក្មេកស្រវឹ.ង​ស្រាកាន់កណ្ដៀវដ​ងវែងទៅរករឿងខ្លួន។ ក្រោយ​ធ្វើ​កំណ​ត់ហេតុ​ចប់​ជ.នស.ង្ស័.យ​ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​