ក្ដៅៗ ! មុននេះបន្តិច មានរថយន្តមួយគ្រឿងបើកជ្រុលមកបុករះរុឺម៉កលក់ផាក់ឡូវ និងទាអាំង បណ្ដាលឲ្យ….

(ក្រុងព្រះសីហនុ)៖ រថយន្តមួយគ្រឿងបើកជ្រុលមក.បុ.ក.រះប៉ះរុឺម៉កលក់ផាក់ឡូវនិងសត្វអាំង(ទាអាំងមាន់អាំងឬគ្រួចអាំង)និងបង្គោលភ្លើងមួយដើម នៅម្តុំកែងផ្លូវចូលផ្សារទៅផ្សារលើជិតអូគីណាវ៉ា វេលាម៉ោងជិត៥កន្លះល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បណ្តាលឲ្យរថយន្តរងការខូចខាត និងខូចខាតម៉ូតូមួយគ្រឿងទៀត ប៉ុន្តែសំណាងល្អមនុស្ស២ទៅ៣នាក់ដែលជាអ្នកលក់តាមរុឺម៉កនេះរត់ចេញទាន់មិនមានគ្រោះ.ថ្នា.ក់អ្វីឡើយ។ ក្រៅពីនេះក៏ខូចខាតដល់បង្គោលភ្លើងអគ្គិសនីផងដែរ ហើយបើតាមប្រភពខ្លះថារថយន្តនេះទំនងជាជាប់ហ្គែរ។ ក្រោយកើ.ត.ហេ.តុសមត្ថកិច្ចបានចុះអន្តរាគមន៌ ដោះស្រាយតាមនិតិវិធី។

អបអរសាទរ !! នៅទីបំផុត រុស្សី ប្រកាសថាខ្លួនជោគជ័យ១០០% លើវ៉ាក់សាំងកូវីដ-១៩ ហើយ នឹងចាប់ផ្តើមផលិតនៅខែសីហានេះ

(ទីក្រុងម៉ូស្គូ) រុស្សីបានប្រកាសជោគជ័យទាំងស្រុង១០០% លើបេសកម្មក្នុងការតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ ហើយនឹងចាប់ផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការចាប់ពីខែសីហានេះតទៅក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។ នេះបើយោងតាមការចេញផ្សាយភ្នាក់ងារសារព័ត៏មាន(Anadolu Ajansı)នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ លោក Ruslan Tsalikov អនុរដ្ឋមន្ត្រីការពារជាតិបានប្រាប់អ្នកសារព័ត៌មានថា ក្រុមអ្នកស្ម័គ្រចិត្តចំនួន២ក្រុមបានជោគជ័យក្នុងការតេស្តវ៉ាក់សាំងកូវីដ១៩ ដំណាក់កាលចុងក្រោយ ដោយក្រោយចាក់បញ្ចូលវ៉ាក់សាំងនេះក្នុងរាងកាយប្រព័ន្ធភាពស៊ាំរបស់ពួកគេចាប់ផ្តើមពង្រឹងសមត្ថភាពយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងវីរុស។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះបានអះអាងទៀតថា ក្រុមអ្នកស្ម័គ្រចិត្តចំនួន២ក្រុមបានជោគជ័យក្នុងការតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយ ដោយក្រោយចាក់បញ្ចូលវ៉ាក់សាំងនេះក្នុងរាងកាយប្រព័ន្ធភាពស៊ាំរបស់ពួកគេចាប់ផ្តើមពង្រឹងសមត្ថភាពយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងវីរុស។ លោកក៏បានបញ្ជាក់ទៀតថា ក្នុងបេសសកម្មស្រាវជ្រាវនិងផលិតវ៉ាក់សាំង កងយោធារុស្ស៊ីបានប្រើប្រាស់បច្ចេកវិទ្យាបែបវិទ្យាសាស្ត្រប្រកបដោយសក្តានុពល និងគួបផ្សំបទពិសោធយ៉ាងច្រើននាពេលកន្លងមក ជាក់ស្តែងដូចជាពួកគេធ្លាប់ជោគជ័យជាមួយវ៉ាក់សាំងប្រឆាំងវីរុសEbulaដូចគ្នា។ក្រុមហ៊ុនជីវសាស្ត្ររុស្ស៊ី ទទួលបានសិទ្ធិចាប់ផ្តើមផលិតវ៉ាក់សាំងនេះចាប់ពីខែសីហាតទៅហើយបើតាមមន្ត្រីជាន់ខ្ពស់រុស្ស៊ីលោកKirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់ក្នុងប្រទេសរុស្ស៊ីRDIFនិយាយថា ដំណាក់កាលសាកល្បងក្នុងប្រទេសខ្លួននឹងបញ្ចប់ដោយជោគជ័យនាថ្ងៃទី០៣សីហាឆ្នាំ២០២០នេះ៕

ភ្ញាក់ផ្អើលជាថ្មី ! ស្ងាត់ៗ G-Devith សម្រេចចិត្តបួស មិនដឹងមូលហេតុ…(មានវីដេអូ)

(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងល្បីឈ្មោះមួយរូបគឺលោក ងួន ចាន់ដេវីត កំពុងទទួលការចាប់អារម្មណ៍ខ្លាំងខណៈពេលដែលប៉ុន្មានថ្ងៃមុនរូបលោកទិញរថយន្តប្រណិតថ្លៃកប់ពពក Rolls-Royce អោយគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ហើយយប់ឡើងទៅទិញរថយន្តម៉ាក Toyota Tundra មួយគ្រឿងទៀតដើម្បីទុកជិះទៅផ្លូវឆ្ងាយតាមបណ្តាខេត្តនានា។ ប៉ុន្តែថ្មីៗនេះអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនិងចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាចម្រៀងរូបនេះបានសម្រេចចិត្តបួសតែមិនទាន់ដឹងមូលហេតុហើយក៏មិនទាន់ដឹងថា ការសាងភ្នួសនេះរយៈពេលយូររឺខ្លីយ៉ាងណានោះឡើយ។ ក្នុងដំណើរទៅសាងភ្នួសនេះដែរគេឃើញមានវត្តមានរបស់កញ្ញា ទេព បូព្រឹក្ស ទៅចូលរួមផងដែរ៕ វីដេអូ

សូមប្រុងប្រយ័ត្ន ! នេះរោគសញ្ញាសំខាន់ៗ នៃជំងឺគ្រុនឈីក បណ្តាលមកពីមូសខ្លាញីខាំ

មូស​ខ្លា​ញី​មិន​ត្រឹម​​តែ​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ចម្លង​ជំងឺ​គ្រុន​ឈីក​ផង​ដែរ។ តើ​ជំងឺ​គ្រុនឈីក​មាន​រោគ​សញ្ញា​សំខាន់ៗ​អីខ្លះ? អាច​បណ្តាល​ឲ្យ​ស្លា.ប់​ទេ? គ្រុនឈីកជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ឈីកបណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំជាពិសេស​នៅ​ពេលថ្ងៃហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ទាំង​ក្មេង ​ទាំង​ចាស់។ ជំងឺ​គ្រុនឈីក​អាច​ឆ្លង​រាល​ដាល​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ តាម​រយៈ​មូសខ្លា​ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នេះបើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្តនិង​បាណកសាស្រ្តនៃ​ក្រសួង​សុខាភិបាល។ ១.រោគ​សញ្ញា​ជំងឺ​គ្រុនឈីក ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម។ រោគ​សញ្ញា​ទាំង​នោះ​រួមមាន៖ – គ្រុនក្តៅ ៣-៤ ថ្ងៃ – ឈឺ​សន្លាក់​ឆ្អឹង​ជា​ច្រើន​កន្លែង – មាន​ស្នាម​កន្ទួល ឬ​ក្រហម​លើ​ស្បែក។ លោកវេជ្ជបណ្ឌិត លី...

ឪពុកចុងចិត្តអប្រិយ ! គ្រាន់តែរឿងប៉ុណ្ណឹងសោះ វា យ កូនអាយុ ៥ឆ្នាំ ឡើងបែកចិញ្ចើម

(ខេត្តក្រចេះ)៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​​ វេលាម៉ោង​១៥៖៣០នាទី កម្លាំងនគរបាលក្រុងក្រចេះ​បានធ្វេីការឃាត់ខ្លួនឈ្មោះ​(ហ៊ាង​ វ៉ា)ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិកន្ទ្រីង​,សង្កាត់អូរឬស្សី,ក្រុងក្រចេះ,ខេត្តក្រចេះ ពាក់ពន្ធ័ករណី.ហិ.ង្សា.ដោយចេតនា។​ នៅមុនពេលកេី.ត.ហេ.តុ នៅថ្ងៃទី២១កក្កដា២០២០​ ម៉ោងជាង១១ព្រឹក​ កុមារីរ.ង.គ្រោះឈ្មោះ(ពៅ​ ស្រីណុច)អាយុ​៥ឆ្នាំ រស់នៅកន្លែងកេី.តហេ.តុខាងលេី​(ត្រូវជាកូនចុង)​ដេីរទៅលេងផ្ទះពូរបស់ខ្លួន(ផ្ទះក្បែរគ្នា)​ត្រូវបានឈ្មោះ​ ហ៊ាង​ វ៉ា(ឪពុកចុង)​ហាមឃាត់មិនអោយទៅលេងកន្លែងនោះ​និងបានប្រេី.ហិ.ង្សា.វា.យ.ដំមកលេីកុមារី.រ.ង.គ្រោះបណ្តាលអោយ.រ.ង.រ.បួ.ស​.និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ​ចំណែកឈ្មោះ​(ហ៊ាង​ វ៉ា​)រត់គេចខ្លួន។ ទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចយេីងបានចុះទៅដល់កន្លែងកេី.ត.ហេ.តុ​ និងបានធ្វេីការឃាត់ខ្លួនជ.ន.ស.ង្ស័.យខាងលេីនៅភូមិច្រវ៉ា​,ឃុំគោលាប់​,ស្រុកចិត្របុរី​,ខេត្តក្រចេះ។ បច្ចុប្បន្ន.ជ.ន.ស.ង្ស័.យ.រូបនេះ​កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះដើម្បីបំពេញនីតិវិធី៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងក្រចេះ

ផ្អើលទាំងព្រលឹម ! អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងនៅជិតស្តុបបូកគោ តែសំណាងល្អ មិនឆាបឆេះដល់ផ្ទះអ្នកជិតខាង

(រាជធានីភ្នំពេញ​)៖​ នៅវេលាម៉ោង០៧៖៥០​នាទីព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅចំណុចផ្លូវម៉ៅសេទុងភូមិ៩,សង្កាត់បឹងកេងកងទី១,ខណ្ឌបឹងកេងកង,រាជធានីភ្នំពេញ​។ ម្ចាស់ទីតាំងឈ្មោះ ហេង ផល្លីន ភេទ​ប្រុស អាយុ៣៧ឆ្នាំ,ជនជាតិខ្មែរ,មុខរបរ​អាជីវករ​។ + មូលហេតុ​បណ្ដាលឲ្យឆេះ ​ ឆ្លងចរន្តអគ្គិសនី -​ ប្រភេទសំណង់​៖​ ផ្ទះល្វែង(ទំហំ៣ម៉ែត្រx៨ម៉ែត្រ) -​ ខូចខាត៖ ឆេះសំភារះឯកសារទុកចោលសំភារៈមួយចំនួននិងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហើយក៍មិនបណ្ដាលឲ្យនរណាម្នាក់រងរបួ.សឡើយ - រថយន្តការិយា​ល័យ​អគ្គិភ័យ​រាជធានីភ្នំពេញ៖​ ចំនួន​​០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​០៣​ឡាន ស្មើនឹង​១២ម៉ែត្រគូប ។ - ពន្លត់ចប់​​នៅម៉ោង​០៨:២០នាទីព្រឹកនាថៃ្ងខែឆាំ្នដដែល​។ ប្រភព៖...

រាជរដ្ឋាភិបាល​​ អនុញ្ញាតឲ្យបើកសាកល្បង នូវសាលាឯកជន ​មាន​ស្តង់ដារ​ខ្ពស់​ ចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្ត២នេះ…

(ភ្នំពេញ)៖ បើតាម​លិខិតជូនដំណឹង​របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២០ បានអោយដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រមជាគោលការណ៍​ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការ​ឡើងវិញនៅដំណាក់ទី១ គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដារ​ខ្ពស់​ចំនួន២០ ដែលមានទីតាំង​ស្ថិតនៅ​រាជធានីភ្នំពេញ ក្រុងសៀមរាប និង​ក្រុងបាត់ដំបង ដោយ​អនុវត្ត​តាមគោលការណ៍​របស់​ក្រសួងអប់រំ និង​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO៕

ស ង្វេ គ ណាស់! ក្មេ ង ប្រុស អាយុ៦ឆ្នាំម្នាក់ ត្រូវបាន ស្លា ប់ បាត់បង់ ជី វិ ត ដោយសារតែសត្វ…

(បឋម)៖ ក្មេ.ងប្រុសម្នាក់ ឈ្មោះ កក្ដា អាយុ៦ឆ្នាំ ត្រូវបានស្លា.ប់បា.ត់ប.ង់ជីវិ.ត ដោយសារតែត្រូវសត្វឪម៉ាល់ទិច ចំណែកលោកយាយងងឹ.តភ្នែ.កត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ដោយហេ.តុកា.រណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១,ខែកកដ្ដា,ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិពោន ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ប្រភព «កូនខ្លាតូច»

ត្រៀមអាវភ្លៀង! ស្ថានភាពអាកាសធាតុ របស់ប្រទេសកម្ពុជា ចាប់ពីថ្ងែនេះ រហូតដល់ថ្ងែទី២៨ ខែកក្ដដា ឆ្នាំ២០២០!

(ភ្នំពេញ)៖ យោងតាមការចេញផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថាៈ តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។ ២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C -សីតុណ្ហភាពអតិបរមា...