បែកធ្លាយ ទំនាក់ទំនងរវាង តារាចម្រៀង វីរៈ និច្ច និងលោក ព្រាប សុវិត្ថ ដែលអ្នកគាំទ្រ មិនដែលដឹងពីមុនមក…

តារាចម្រៀងស្រីដែលផ្ទុះបទផ្ទួនៗគ្នា ប្រចាំផលិតកម្មសាន់ដេគឺកញ្ញា វីរៈ និច្ច ហាក់បាននឹងកំពុងទាញយកប្រជាប្រិយភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីបានបង្ហាញនៅស្នាដៃចម្រៀងពីរោះៗជាច្រើន ទាំងចម្រៀងទោល និងចម្រៀងបកស្រាយរួមជាមួយកំពូលតារាចម្រៀងរៀមច្បងដ៏ទៃទៀត។ ហើយបើនិយាយអំពីរូបសម្រស់វិញ កញ្ញា វីរៈ និច្ច មានមុខមាត់ស្រស់ស្អាត និងមានរាងខ្ពស់ ជាមួយជើង និងដងខ្លួនដ៏ស្រឡូន ធ្វើឲ្យគ្រប់គ្នាបានឃើញហើយ ប្រាកដជាលាន់មាត់សរសើរមិនខានឡើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺកាលពីពេលថ្មីៗនេះ អ្នកគាំទ្របានបង្ហាះរូបថតមួយសន្លឹករបស់កញ្ញា វីរៈ និច្ច កាលពីនៅក្មេង ដែលឈរក្បែរកំពូលតារាចម្រៀង លោកព្រាប សុវត្តិ ហើយកញ្ញាពេលនោះ គឺមានមុខមាត់គួរឲ្យស្រលាញ់ណាស់។ ជាមួយគ្នានោះដែរ...

កម្មម្ល៉េះចិនអើយ! ទីក្រុងវូហាន ជាប្រភពផ្ទុះនៃវីរុស កូវីដ១៩ ពេលនេះកំពុងប្រឈមនឹងទឹកជំនន់ទៀត…(មានវីដេអូ)

(ចិន)៖ ភ្លៀងរដូវ​​វស្សា​ តាំង​ពី​ខែ​មិថុនា បាន​ជន់​លិច​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស អស់​ជិត​ពាក់​កណ្តាល និង​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​និង​បាត់ខ្លួន​យ៉ាង​ហោច​១៤១​នាក់​ ផ្ទះ​ជាង​២៨០០០​ខ្នង​ត្រូវ​បំផ្លាញ ប្រជាពលរដ្ឋ​ជិត​៣៨​លាន​នាក់​រ.ង​គ្រោះ។ ហើយ​នៅ​សប្តាហ៍​មុន​នេះ ភ្លៀងស្រាប់​តែ​​ធ្លាក់​កាន់​តែ​ខ្លាំង ​គួរ​ឱ្យ​ព្រួយ​បារម្ភ​មែន​ទែន​។ គ្រប់​ប្រភព​ស្តុក​ទឹក​ទាំង​៣៣ ទន្លេ​ស្ទឹង​ទាំង​៤៣៣​ក្នុង​តំបន់ សុទ្ធ​​ឡើង​ពោរ​ដល់​កម្ពស់​​អាសន្ន​ទាំងអស់។ នេះ​បើ​សេចក្តី​ប្រកាស​របស់ក្រសួង​ធនធានទឹក​នៅ​ថ្ងៃចន្ទទី ១៣កក្កដា២០២០។ ប្រភព​ទឹក​សាប​ដ៏ធំ​របស់​ចិន​ក៏​ពេញ​ហៀ ហូរ​ចាក់​ទម្លាក់​បន្ថែម​ទៅ​ក្នុង​ទន្លេ​យ៉ង់សេ ឱ្យ​កាន់​ជន់​ជោរខ្លាំង​ថែម​ទៀត​។ ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ឋរបស់ចិន បាន​បង្ហាញ​រូប​ភាព​ទឹក​ជន់​ឡើង​​ពន្លិច​ភូមិ​ និង​ក្រុង​ជា​ច្រើន ខ្លះ​លិច​ដល់​ដំបូល​ផ្ទះ ខ្លះ​ហូរ​បាត់​ទៅ​តាម​កម្លាំង​ទឹក​ កម្លាំង​ដី​បាក់ ឯ​ប្រជាពលរដ្ឋ​ប្រឹង​រក​វិធី​លើក​ទំនប់​ទប់​។ ខេត្ត​ដែល​រងគ្រោះខ្លាំង​ជាង​គេ គឺ​ខេត្ត​ជៀនស៊ី,ហ៊ូពេ,ហូណាន,ជៀនស៊ូ ព្រមទាំង​ក្រុង​ចុងឈីង។ ប្រឈម​នឹង​គ្រោះទឹក​ជំនន់​ដ៏​​ធំ...

ប្រពៃណាស់! លោក ផែង វណ្ណៈ បានជួយទិញងៀតក្របី កីឡាករ វង្ស ណយ ចំនួន ៣គីឡូ ថែមទាំងជូនថវិកាបន្ថែម រហូតដល់ទៅ…

កាលពីនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា កីឡាករប្រដាល់ដ៏ល្បីឈ្មោះ វង្ស ណយ បានប្រកាស លាឈប់ ពីកីឡាប្រដាល់ហើយ លោកបានបញ្ជាក់ ពីមូលហេតុ នៅក្នុងហ្វេសប៊ុករបស់ខ្លួន យ៉ាងចាក់ដោតមួយថា៖ «(ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន) ខ្ញុំវាយយូរណាស់ហើយ ល្បីតែឈ្មោះ គ្មានសល់អីទេ ពេលនេះខ្ញុំអស់កម្លាំងវាយទៀតហើយ ទើបខ្ញុំសម្រេចចិត្ត ឈប់វាយនៅពេលនេះ ព្រោះខ្លាចពិកា ខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិកាទៅ គ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ (ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន)»។ ក្រោយទទួលដំណឹងនេះ...

រក​ឃើញ​ ហើយបានផ្អាកទីតាំងអាជីវកម្មខារ៉ាអូខេ ២កន្លែង បើក​ផ្គើន​​មិនអនុវត្តន៍តាមការណែនាំ

(ភ្នំពេញ)​៖ ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ​ចំនួន០២​កន្លែង ស្ថិតនៅ​ផ្លូវ​៤៨៨,សង្កាត់​ផ្សារ​ដើមថ្កូវ,ខណ្ឌចំការមន,រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ដឹកនាំ​ដោយ លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បានចុះ​ត្រួតពិនិត្យ​រក​ឃើញ​ថា ទីតាំង​ទាំង​ពីរ​ខាងលើ​បាន​លួច​បើក​ផ្គើម​ទៅ​និង​បម្រាម​របស់​អាជ្ញាធរ​ក្រុង​ដែល​អនុញ្ញាត​ឲ្យ​កែប្រែ​ពី​ក្លឹប​កម្សាន្ត,ខារ៉ាអូខេទៅជា​ភោជនីយដ្ឋាន​។ ការ​ចុះ​ពិនិត្យ​និង​រក​ឃើញ​ទីតាំងអាជីវកម្ម​ខារ៉ាអូខេ​ចំនួន០២​កន្លែង​ខាង​លើ​ធ្វើឡើងកាលពីយប់​ថ្ងៃ​​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២០​។ ​ក្រោយពី​ក្រុមការងារ​ពិនិត្យ​រួចមក​ឃើញ​ថា ទីតាំង​អាជីវកម្ម​ខាងលើនៅ​បើក​ដំណើរការ​ខារ៉ាអូខេ​ជា​ធម្មតា​។ ដូចនេះ​ក្រុមការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ដោយ​ឲ្យ​ប្រែក្លាយ​ទីតាំង​ខាង​លើ​នេះ​ទៅជា​ភោជនីយដ្ឋាន​វិញ ប៉ុន្តែ​ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ប្រសិនបើ​នៅតែ​ផ្គើន​លួច​បើក​បន្ត​ទៀត​អាជ្ញាធរ និង​បិទ​ទីតាំង​ទាំងនោះ​ចោល​តែ​ម្តង។ សូម​បញ្ជាក់​ថា​កាលពីពេល​ថ្មី​កន្លង​មក​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច​និង​ផ្ដល់​ការងារ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញអនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេទាំងអស់​នៅ​រាជធានី​ភ្នំពេញ​បើក​ដំណើរការដោយ​ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន​។ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ត្រូវ​៖ ១.សុំ​លិខិតអនុញ្ញាត​អាជីវកម្ម តាម​យន្តការ​ច្រកចេញ-ចូល​តែមួយ​រាជធានី​ភ្នំពេញ។​ ២.គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​នៃ​ក្រសួងសុខាភិបាល​...

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា៖ ទោះបីកម្ពុជារងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនកាត់ប្រាក់ខែមន្ត្រីរាជការឡើយ

(ភ្នំពេញ)៖ សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២០​នេះថា រាជរដ្ឋា​ភិ​បាលកម្ពុជា នៅមាន​លទ្ឋភាព​ក្នុងការបើកប្រាក់ខែដល់មន្រ្តីរាជការ ដោយមិនទាន់យកលុយ​បរទេស មកដោះ​ស្រាយបញ្ហាសង្គមនោះទេ។ សម្ដេចតេជោបានលើកឡើងថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបើកប្រាក់ដល់មន្រ្តីរាជការនិងបើកមួយខែចំនួនពីរដងដដែលហើយពុំមានកាត់ប្រាក់ខែដូចបណ្ដាប្រទេសមួយចំនួននោះទេ។ សម្ដេចតេជាបានមាន​ប្រសាសន៍​បញ្ជាក់​ថា រដ្ឋាភិបាលមិនដួលរលំឡើយហើយក៏មិនទាន់យក​លុយ​បរទេសមកដោះស្រាយបញ្ហាសង្គមដែលមានការប្រឈមជាមួយជំងឺកូវីដ-១៩ដែរ។ តាម​ប្រសាសន៍​រ​បស់សម្ដេចនាយករដ្ឋមន្រ្តី បច្ចុប្បន្នកម្ពុជាអាចប្រមូលចំណូលពី​វិស័យនានាបានខ្ទង់៤០០​លាន​ដុល្លារក្នុងមួយខែៗខណៈការចំណាយលើប្រាក់ខែមន្រ្តីរាជការអស់ប្រមាណជាង២០០លានដុល្លារប៉ុណ្ណោះ៕

ផ្លូវការហើយ ! សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមក

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយកម្មករ-និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ។ ប៉ុន្តែទន្ទឹមនឹងនេះ សម្ដេចតេជាក៍បានបញ្ជាក់ឲ្យក្រសួងសុខាភិបាល,ក្រសួងទេសចរណ៍,ក្រសួងសាធារណការនិងដឹកជញ្ជូនអាជ្ញាធរដែនដីព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ៕

ក្ដៅៗ ! ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីបន្ថែមទៀត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩នាក់ថ្មីបន្ថែមទៀតដែលជាករណីនាំចូលពីប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកទើបរកឃើញកើតមានជំងឺកូវីដ១៩នេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ អ្នកជំងឺទាំង៩នាក់នេះ ត្រូវបានពិនិត្យរកឃើញជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែកក្កដាម្សិលមិញ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ អ្នកជំងឺទាំង៩នាក់នេះរួមមាន៖ - បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១,សង្កាត់ច្រាំងចំរះ,ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ - បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច,ឃុំកំពង់ត្រឡាច,ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង -...