អាសូរណាស់ ! បាត់កូនតូចរកមិនឃើញ ស្រាប់តែឃើញដាំក្បាលច្រមុជនៅក្នុងធុងទឹក ស្លា ប់

(ខេត្តកណ្តាល)៖ ក្មេងតូចម្នាក់បាន.ស្លា.ប់.បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារល.ង់ទឹកធុងនៅក្នុងបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអន្លង់,ឃុំព្រែកតាមាក់,ស្រុកខ្សាច់កណ្តាល,ខេត្តកណ្ដាល។ នាងតូចមានឈ្មោះ(ស៊ីថា នីកា)ភេទស្រី,អាយុ១ឆ្នាំ៨ខែ,មានឪពុកឈ្មោះ(ជួប ស៊ីថា)អាយុ២៥ឆ្នាំនិងម្តាយឈ្មោះ(ចិន្តា ចន្ទី)អាយុ២៤ឆ្នាំ,ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើត.ហេតុខាងលើ។ យោងតាមប្រភពបានឲ្យដឹងថា មុនពេលកើត.ហេតុឈ្មោះ(ចិន្តា ចន្ទី)ភេទស្រី ជាម្តាយរបស់នាងតូចកំពុងតែមើលកូនតូចនៅក្នុងផ្ទះស្រាប់តែនាងតូចបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដងដោយនៅជិតនោះសុទ្ធតែផ្ទះបងប្អូន។ រហូតដល់វេលាម៉ោង០៦និង០០នាទីល្ងាចដោយមិនឃើញបងប្អូនក៏នាំគ្នាដើររកហើយឈ្មោះ(ជ័យ ស្រីអូន)ជាបងប្អូនជីដូនមួយដែលមានផ្ទះជាប់គ្នាចំហៀងខាងកើត បានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួនក៏ស្រាប់តែឃើញនាងតូចនៅក្នុងធុងដាក់ទឹកក្នុងបង្គន់ច្រមុជក្បាលបាស់ជើងឡើងលើហើយបានស្រង់មកធ្វើចលនានិងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល តែនាងតូចបាន.ស្លា.ប់.បាត់បង់ជីវិតទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាប់មកផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍,ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាក.ស.ព.ដោយហ្មត់ចត់ឃើញថាសាក.ស.ព.មានសភាពពោះតឹងមានទឹកហូរចេញតាមមាត់និងច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។ តាមការសន្និដ្ឋានបញ្ជាក់ថា នាងតូចបាន.ស្លា.ប់.បាត់បង់ជីវិត ដោយសារល.ង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាក.ស.ពនាងតូចឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដំណឹងក្ដៅៗ ! ការកំណត់ថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរគ្រោងនឹងឈប់នៅថ្ងៃទី១៧ ខែសីហាដល់ថ្ងៃ….

(ភ្នំពេញ)៖ បើយោងតាមលិខិតស្នើសុំមួយរបស់ឯកឧត្តម អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុគោរពផ្ញើជូនទៅកាន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំកំណត់យកថ្ងៃឈប់សម្រាកជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ។ ក្នុងលិខិតដដែលនេះបានអោយដឹងទៀតថា ការស្នើសុំបែបនេះបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការកំណត់ថ្ងៃឈប់សម្រាកជំនួស ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងការសម្រួលវិធានការ ចេញ-ចូលប្រទេសកម្ពុជា ដល់វិនិយោគិន-ធុរជនបរទេស កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០...

ស្ដាយណាស់ ! វង្ស ណយ លាឈប់ពីអាជីពកីឡាករប្រដាល់ហើយ ដោយសារហេតុផលថា…

(ភ្នំពេញ)៖ វង្ស ណយ ជាកីឡាករប្រដាល់មួយរូបដែលមានប្រិយមិត្តជាច្រើនបានស្គាល់ហើយក៍ជាកីឡាករប្រដាល់ដែលមានឈ្មោះបោះសម្លេងល្បីល្បាញមួយរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ប៉ុន្តែគួរឲ្យសោកស្ដាយចាប់ពីពេលនេះតទៅ ប្រិយមិត្តនឹងលែងបានឃើញគាត់ឡើងប្រយុទ្ធនៅលើសង្វៀនទៀតហើយ ដោយសារតែគាត់បានលាឈប់ពីអាជីពកីឡាករប្រដាល់ហើយ។ បើយោងតាមការបង្ហោះរបស់កីឡាករ វង្ស ណយ បានសរសេររៀបរាប់នៅលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «ខ្ញុំលាឈប់ពីប្រដាល់ហើយបងប្អូន ខ្ញុំវៃយូរណាស់ហើយ ល្បីតែឈ្មោះគ្មានសល់អីទេពេលនេះខ្ញុំអស់កម្លាំងវ៉ៃទៀតហើយ ទើបខ្ញុំសម្រេចចិត្តឈប់វៃនៅពេលនេះ ព្រោះខ្លាចពិការខានបានរកស៊ីចិញ្ចឹមកូន។ បើខ្ញុំពិការទៅគ្មានអ្នកណាចិញ្ចឹមកូនខ្ញុំទេ ជួយគាំទ្រងៀតក្របីខ្ញុំផងបងប្អូន»៕