ជួយសង្រោះជីវិតនាងផង ! ប្អូនស្រីត្រូវពស់ចឹក ពេលនេះគេអោយបញ្ជូនទៅភ្នំពេញហើយ…

(ហ្វេសប៊ុក) ប្អូនស្រីម្នាក់ត្រូវពស់ចឹកកាលពីព្រឹកមិញ ពេលនេះត្រូវបានបញ្ជូនមកភ្នំពេញដើម្បីជីវិតរបស់ប្អូនស្រីហើយ។ ដោយសារតែមានការខ្វះខាត ដូច្នេះហើយសូមអំពាវនាវដល់បងប្អូន ជួយឧបត្ថម្ភដើម្បីសង្គ្រោះជីវិតនាងផង។ ជាក់ស្ដែងបើយោងតាមប្រភពគណនី Facebook ដែលមានឈ្មោះ(Thida Mean)បានបង្ហោះរូបភាពប្អូនស្រី និងបានសរសេររៀបរាប់ប្រាប់ឲ្យដឹងថា៖ «ពស់ចឹកគាត់ព្រឹកមិញ ពេលនេះគេអោយបញ្ជូនទៅភ្នំពេញហើយ សូមជួយសង្រោះជីវិតគាត់ផង 😢 តើអាចជួយគាត់អោយរួចផុតពីពិសពស់នេះបានទេ?🙏 លេខមីងគាត់0884363732 កំពុងធ្វើដំណើរទៅភ្នំពេញ ពេលនេះយើងខ្ញុំបានប្រមូលថវិការបន្តិចបន្តួចជួយដល់ប្អូនស្រី សូមអរគុណទាំងអស់គ្នាពីទឹកចិត្តមួយនេះ🙏😢»៕

ដំណឹងល្អ ! ក្រសួងអប់រំ អនុញាតឲ្យបើកសាលារៀនបណ្តើរៗវិញ នៅខែក្រោយ…

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនិងក្រសួង​អប់រំយុវជននិងកីឡា បានឯកភាពគ្នាអ​នុញាតឲ្យបើកសាលារៀនជា​​បណ្តើរៗឡើងវិញនៅខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ បើតាម​លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួ​ងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងថា៖ ជាជំហានដំបូងក្រសួង នឹងបើកសាក​ល្បងសាលាអន្តជាតិចំនួន១៥ ដែលមានស្តង់ដារខ្ពស់រួមមានសា​លាភាសាជប៉ុនអង់គ្លេស​អាមេរិកាំង និងបារាំង ជាមុនសិនដែលមានសិស្សប្រ​មាណ២ម៉ឺននាក់។ ប៉ុន្តែមុននឹងបើកសាលានីមួយៗត្រូវដាក់ពា​ក្យស្នើសុំបើកសាលាឡើងវិញម​កក្រសួងដើម្បីឲ្យក្រុមកា​រងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះស្របតាមស្តង់​ដាតាមការណែនាំរបស់ក្រសួងសុខាភិបា​លដែរឬយ៉ាងណាមុននឹង​ឈានដល់ការចុះអនុស្សារណៈអនុញ្ញាតអោយ​បើកជាផ្លូវការ។ លោកស្រីបានបន្តថា៖ សាលាទាំងនោះត្រូវគោរពទៅតាម​លក្ខខណ្ឌរបស់ក្រសួងក្នុងនោះរួមមានត្រូវ​អនុវត្តរក្សាសុវត្តិភាពគម្លាត​សង្គមនិងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់១៥នាក់និងត្រូវធ្វើតេស្តរកកូវីដ១៩ទាំងគ្រូនិងសិស្សមុននឹងចាប់ផ្តើមចូលរៀន។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា៖ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីជំហររបស់ក្រសួងអប់រំយុវជននិងកីឡាលើការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញគឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល។ ដំណាក់កាលទី១៖សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់,ដំណាក់កាលទី២សាលារៀនមានស្តង់ដាមធ្យមនិងដំណាក់និងកាលទី៣សាលារៀនមានស្តង់ដាអប្បបរមា៕

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើ ព្រះសង្ឃសង្ហា មានសាច់ដុំធំៗ ចំណែកការសិក្សាវិញបានរៀនចប់ថ្នាក់…

កាលពីពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គម Facebook មានប្រិយមិត្តជាច្រើនបានធ្វើការ Like&Share ព្រះសង្ឃមួយអង្គដែកមានព្រះនាម ណេនថៃ បានកំពុងទាញយកចំណាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន តាមរយៈកម្រងរូបភាពជាច្រើនសន្លឹករបស់ព្រះអង្គ ដែលមើលទៅទាក់ទាញ និងថតស្ទាយ៍នៅទីកន្លែងផ្សេងៗ។ យ៉ាងណាមិញ ទន្ទឹមនឹងភាពសរសើរ ក៏មានបុគ្គលមួយក្ដាប់តូច បានចូលមកបញ្ចេញមតិអវិជ្ជមាន រិះគន់ទៅលើព្រះសង្ឃអង្គនេះ ប៉ុន្តែបើដឹងពីជីវប្រវត្តិទើបដឹងថាតាមពិតព្រះសង្ឃ ណេន ថៃ លោកបានរៀនចប់អនុបណ្ឌិតហើយ នេះគ្រាន់តែជាវិស្សមកាលរយៈពេលខ្លី ដែលត្រូវរៀនបន្តនៅសហរដ្ឋអាមេរិកឯណោះ៕ សូមទស្សនាបណ្ដុំរូបភាពជាច្រើនរបស់ព្រះសង្ឃ ណេន ថៃ នៅខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យកាស៊ីណូបើកទ្វារឡើងវិញ ប៉ុន្តែត្រូវ….

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យកាស៊ីណូនៅកម្ពុជាអាចបើកទ្វារដំណើរការឡើងវិញ តែត្រូវទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌសុខាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ១៩។ ដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះថា៖ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។...