មើលទៅគួរឲ្យចង់រៀន នេះហើយជាប្លង់តុត្រូវអង្គុយរៀន ពេលក្រសួងបើកសាលាវិញ ប្អូនៗត្រៀមខ្លួន

(រាជធានី​ភ្នំពេញ)៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំយុវជននិង​កីឡា បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ឯកជន ដើម្បី​ពិនិត្យ​មើល​យន្តការ​នៃ​ការ​រៀប​ចំ​កម្មវិធី​​សិក្សា និង​ស្ថានភាព​បន្ទប់​រៀន​ បន្ទាប់​ពី​សាលា​​បាន​បិទ​ទ្វា​ដោយ​យោង​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ក្នុង​គោលដៅ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ ដំណើរ​ទស្សនកិច្ច​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន និង​កីឡា អម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​អប់រំ​ជា​ច្រើន​រូប ដោយ​ការ​ធ្វើ​ទស្សនកិច្ច​លើក​នេះ​​​បាន​ប្រព្រឹត្ត​ទៅ​នៅ​​គ្រឹះស្ថាន​សិក្សា​ឯកជន​ចំនួន​២ គឺ​សាលា​អន្តរជាតិ​ភ្នំពេញ (​ISPP) និង​សាលា​​អន្តរជាតិ សៅប្រ៊ីដ(Southbridge International School) ។ សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ​ក្រសួង​អប់រំ​នៅ​​មិន​ទាន់​អាច​​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​បើក​សាលា​រៀន​ឡើងវិញ​ដោយ​​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ នៅ​ចោទ​ជា​បញ្ហា​នៅឡើយ។ យ៉ាង​នេះ​ក្ដីក្រសួង​​បាន​ និង​កំពុង​ព្យាយាម​​លើក​កម្ពស់​កម្មវិធី​អប់រំ​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ធានា​បាន​នូវ​គុណភាព​អប់រំ...

ប្តីផ្សារដំបូលផ្ទះ ប្រពន្ធកំពុងចាក់ប្រេងលក់ បណ្តាលឲ្យ ឆេះ រ បួ ស ទាំងម្តាយទាំងកូនតូច

(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់រួមនឹងកូនតូចម្នាក់ទៀតបានរង.រ.បួ.ស.រ.លា.ក.ពេញខ្លួនក្នុងហេតុការណ៍ឆេះប្រេងសាំងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវត្បូង,ឃុំជលសា,ស្រុកជលគិរី,ខេត្តកំពង់ឆ្នាំង។ ស្ត្រីរ.ង.គ្រោះមានឈ្មោះ(ណែម ឡា)អាយុ៣៧ឆ្នាំនិងកូនប្រុសតូចម្នាក់ទៀតមានឈ្មោះ(សាំង គឹមស៊ន់)អាយុ៣ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ។ ក្រោយពេលកើ.តហេ.តុត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រភពបានបញ្ជាក់ថាដោយសារ.រ.បួ.ស.ធ្ង.ន់.ធ្ងរ.ពេកកុមារា.រ.ង.គ្រោះ.ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យគន្ធបុប្ផាហើយរីឯស្ត្រីជាម្ដាយសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

សិប្បកម្មផលិតពពុះសណ្តែក០៧ទីតាំង នៅក្នុងស្រុកខ្សាច់កណ្តាល ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារតែ…

(ខេត្តកណ្តាល)៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ច(ក.ប.ប)រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា(ក.ប.ប.)ខេត្តកណ្តាល ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួលនិងដឹកនាំពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួន០៧ទីតាំង នៅភូមិពុកឬស្សី,ឃុំពុកឬស្សី,និងភូមិស្វាយអាត់,ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្រ្តីជំនាញបានដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ចំនួន០៧ទីតាំង សរុបទម្ងន់១០៨គីឡូក្រាម។ បន្ទាប់មកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានសម្រេចផ្អាកទីតាំងផលិតបណ្តោះអាសន្ន។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច(ក.ប.ប.)រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ,រាជធានីភ្នំពេញ។ ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែកដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន ២០.៥ គីឡូក្រាម។ បន្ទាប់ពីការធ្វើកំណត់ហេតុដកហូតនិងសាកសួរស្វែងរកប្រភពម្ចាស់ពពុះសណ្តែកខាងលើបានផ្តល់ព័ត៌មានលំអិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំងនិងប្រភពនៃការផលិត៕

ទីបំផុត រដ្ឋាភិបាលថៃ បានប្រកាសឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការនៅថ្ងៃទី…

(បាងកក)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន(Khaosodenglish)កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលថៃបានប្រកាសសម្រេចយកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ជាថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មីជាផ្លូវការ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី(Narumon Pinyosinwat)បាននិយាយថា៖ ការសម្រេចចិត្តនេះបានធ្វើឡើងដោយគណៈរដ្ឋមន្រ្តី ដោយពិធីបុណ្យចូលឆ្នាំថ្មីនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនិងត្រូវបានគេទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកសាធារណៈចាប់ពីថ្ងៃទី១៣-១៥ ខែមេសា ដែលត្រូវបានពន្យារពេលក្នុងឆ្នាំនេះ ដោយសារតែមានការរាតត្បាតពីសំណាក់វីរុសកូវីដ-១៩។ ទោះជាយ៉ាងណា ថ្វីត្បិតតែមានការអនុញ្ញាតឲ្យមានថ្ងៃឈប់សម្រាកសម្រាប់សង្ក្រានឆ្នាំថ្មីក៏ដោយ ប៉ុន្តែការលេងទឹកនិងពិធីដទៃទៀតដែលទាក់ទងនឹងសង្ក្រានឆ្នាំថ្មីនេះទំនងជា នឹងត្រូវបានហាមឃាត់ពេញមួយខែកក្កដា ក្រោមក្រឹត្យបន្ទាន់គ្រាអាសន្នដែលត្រូវបានបន្តជាលើកទីបីនៅថ្ងៃនេះ៕