ចោរមាឌម៉ាប់ៗ ២នាក់ លួចកាច់កម៉ូតូឌ្រីមសង់០១៨ ក្នុងខណ្ឌសែនសុខ យកទៅបាត់ដោយសុវត្ថិភាព

(ភ្នំពេញ)៖ ចោរមាឌធំ២នាក់ ចូលលួចកាច់កម៉ូតូឌ្រីមសង់០១៨ ក្នុងខណ្ឌសែនសុខ យកទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ៈ១០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ករណីនេះកើតឡើងស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម៉ូតូដែលចោរលួចម៉ាកឌ្រីមសង់០១៨ពណ៌ខ្មៅ មានស្លាកលេខ(ភ្នំពេញ 1CP​.០៤៨០)។ ក្រោយកើតហេតុ.ជ.ន.រ.ង.គ្រោះបានទៅដាក់បណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីជួយឲ្យធ្វើការស្រាវជ្រាវរក៕

យល់ដឹងពីគុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ…

បងប្អូនប្រាកដជាបានជ្រាបហើយ​ មួយរយៈចុងក្រោយនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការសម្រួលនីតិវិធីជាបន្ដបន្ទាប់ ដើម្បីជំរុញអោយម្ចាស់យានយន្តទាំងឡាយដែលមិនទាន់កាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិ ទៅកាត់ឈ្មោះនិងផ្ទេរកម្មសិទ្ធិ ប៉ុន្ដែម្ចាស់យានយន្តនៅមិនទាន់យកទៅកាត់ឈ្មោះអស់នៅឡើយ។ ប្រសិនបើមិនបានកាត់ឈ្មោះឬផ្ទេរកម្មសិទ្ធិយានយន្តតើប្រឈមបញ្ហាអ្វីខ្លះ? គុណវិបត្តិនៃការមិនកាត់ឈ្មោះយានយន្តដែលរកម្ចាស់ដើមពុំឃើញ៖ -ប្រសិនបើមាន.គ្រោះ.ថ្នា.ក់.ច.រា.ចរណ៍ ឬយកយានយន្តទៅប្រព្រឹត្តបទ.ល្មើ.សផ្សេងៗម្ចាស់ដើមនឹងត្រូវជាប់ការស៊ើបអង្កេតរបស់សមត្ថកិច្ច -ពេលបាត់បង់ឯកសារដូចជា បណ្ណសម្គាល់យានយន្ត,ផ្លាកលេខសម្គាល់យានយន្ត ម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិស្នើសុំធ្វើឯកសារទាំងអស់នោះឡើងវិញទេ លុះត្រាណាម្ចាស់ដើមទើបមានសិទ្ធិស្នើសុំ -ករណីបាត់បង់យានយន្ត ម្ចាស់បច្ចុប្បន្នក៏គ្មានសិទ្ធិប្ដឹងផ្ដល់នោះដែរ លុះត្រាណាម្ចាស់ដើមទើបច្បាប់ទទួលស្គាល់ជាផ្លូវការ -ប្រសិនបើត្រូវលក់យានយន្តបន្តទៀតម្ចាស់បច្ចុប្បន្នគ្មានសិទ្ធិកាត់ឈ្មោះឲ្យទៅអ្នកទិញបន្តនោះទេ -ម្ចាស់ដើមនៅតែមានសិទ្ធិស្របច្បាប់លើយានយន្តនោះ -ម្ចាស់ដើមមានសិទ្ធិគ្រប់ពេលក្នុងការប្តឹងសមត្ថកិច្ចថាយានយន្តរបស់ខ្លួនត្រូវចោរលួចបាត់៕

សម្ដេចតេជោ៖ «តើបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?»

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសដាក់ចេញនូវ“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩” ដូចខាងក្រោម៖ ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ * «សម្រាប់បណ្ណ [ក្រ-១]»៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន១២ ម៉ឺនរៀល បូកបន្ថែម៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង...

មិនទាន់ចប់កូវីដផង ចិនរកឃើញវីរុសថ្មីនៅក្នុងសត្វជ្រូក មានហានិភ័យឆ្លងរាតត្បាតទៅមនុស្ស

(ក្រុងស៊ាងហៃ)៖ ការសិក្សាថ្មីមួយបានឲ្យដឹងថា វីរុសផ្តាសាយថ្មីដែលត្រូវបានរកឃើញនៅក្នុងសត្វជ្រូក មានហានិភ័យឆ្លងរាលដាលដល់មនុស្ស ហើយត្រូវការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីដែលវាក្លាយជា“ វីរុសឆ្លងរាតត្បាត” ។ នេះបើយោងតាមប្រភពភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters)ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។ ​ជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​នេះ​មាន​ឈ្មោះ​ថា(G4)​ដែលវាកកើត​ចេញ​ពី​មេរោគ(H1N1)​ដែល​ធ្លាប់​ជា​មេរោគ​រាតត្បាត​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ។ ​វា​ជា​មេរោគ​ដែល​អាច​ឆ្លង​មក​មនុស្ស​បាន ​មិន​ខុស​ពី​មេរោគ(H1N1)​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​ឡើយ ​មិន​ទាន់​មាន​ឆ្លង​មក​មនុស្ស​នោះ​ទេ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​យក​មេរោគ​ដែល​រក​ឃើញ​នៅ​លើ​សត្វ​ជ្រូក​នោះទៅ​ពិនិត្យ ​មើល​ឃើញ​ថា​វា​មាន​សមត្ថភាព​អាច​បម្លែង​កោសិកា​របស់​ខ្លួន​បាន​ដើម្បី​រស់​នៅ​ក្នុង​ខ្លួន​មនុស្ស។ ​រោគ​សញ្ញា​របស់​មេរោគ​នេះ គឺ​បណ្ដាល​ឱ្យ​មនុស្ស​មាន​អាការៈ​ក្ដៅ​ខ្លួន ក្អក ​និង​កណ្ដាស់​ជា​ដើម។ ​ប្រសិន​បើ​មនុស្ស​មាន​សភាព​ទន់​ខ្សោយ ​ហើយ​ឆ្លង​មេរោគ​នេះ វា​អាច​នឹង​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ​បាន​៕

ករណី​ឃា ត ក ម្ម បណ្ដាលឲ្យ​ ស្លា ប់​ ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​មួយ​គ្រួសារ ២នាក់ ឪពុកនិងកូន​

ករណី.​ឃា.ត.ក.ម្មមក​លើ​ខ្មែរក្រោម​មួយ​គ្រួសារនៅ​យប់​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ជនស.ង្ស័.យ​ជា​.ឃា.ត.ករ​ជនជាតិ​វៀតណាមត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​បានហើយនៅ​ព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។ ព័ត៌មាន​បឋមដែល​វិទ្យុ​សំឡេង​កម្ពុជាក្រោមបាន​ឲ្យដឹង​ថា អំពើ​.ឃា.ត.ក.ម្ម​ដ៏​ព្រៃផ្សៃមក​លើ​ខ្មែរក្រោម​មួយ​គ្រួសារ​នោះស្ថិតនៅ​ភូមិ​ជ្រៃ​ភេ,ស្រុក​កញ្ចោង,ខេត្ត​ព្រះត្រពាំង ត្រូវ​បាន​ជន​ដៃដល់​ជា.​ឃា.ត.ករ.​ជនជាតិ​វៀតណាមបាន​ស.ម្លា.ប់.​ទៅលើ​សមាជិក​គ្រួសារ​មាន​មនុស្ស២នាក់ ដែល​ម្នាក់​ជា​កម្មការិនី​រោងចក្រ​អាយុ៣៦ឆ្នាំនិងបុរស​ជា​ឪពុក​ម្នាក់​អាយុ៦៧ឆ្នាំ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះបើ​តាម​អ្នកភូមិនៅ​ក្បែរ​ផ្ទះ​.ជ.ន.រ.ង.គ្រោះ​ទាំងពីរ​នោះបានឲ្យដឹងថា ករណីនេះស.ង្ស័.យ​ជា​រឿង​គំនុំ(ប៉ុន្តែមិនដឹង​គំនុំ​រឿង​អ្វី​នោះ​ទេ​)។ តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍នៅកន្លែង.​កើ.ត.ហេ.តុ.បាន​ប្រាប់ឲ្យដឹង ជ.ន.រ.ង.គ្រោះ​ជា​កម្មការិនី​ខ្មែរក្រោមមានឈ្មោះ (ថាច់ ធី​សា​ភា)នៅ​វេលា​ម៉ោង១០យប់បាន​ចេញ​មក​ពី​ធ្វើការ​រោងចក្រ រួចហើយ​ក៏​ទៅងូតទឹក​នៅ​ក្រោយផ្ទះ​របស់​ខ្លួន ស្រាប់តែ.​ឃា.ត.ករបានលប​មក​.វា.យ.ស.ម្លា.ប់​.ពីក្រោយខ្នងបណ្តាល​ឲ្យ.ស្លា.ប់​.ភ្លាម​ៗ។ អ្នក​ឃើញ​ហេតុការណ៍​ដដែល​នេះបាន​បញ្ជាក់​ទៀត​ថាពេលនោះឪពុក​របស់​ជ.ន.រ.ង.គ្រោះឈ្មោះ(ថាច់ ឈួន)អាយុ៦៧ឆ្នាំ បានឮសូរ​សំឡេង​ស្រែក​ខ្លាំងហើយក៏​រត់ចេញ​មក​ជួយពេលនោះក៏​ត្រូវ​បាន.​ឃា.ត.ក​រ.ស.ម្លា.ប់​ទាំង​ឪពុក​តែម្តង។ ជុំវិញ​រឿង​នេះសមត្ថកិច្ច​នគរបាល​វៀតណាមកំពុងតែ​បើ​ការ​ស៊ើប​អង្កេ​លើ​ករណី​.ឃា.ត.ក.ម្ម​.នេះ៕ ប្រភព៖ Khmer Krom Man Journalist

សំណាងណាស់ ! ពលរដ្ឋ៥នាក់ជួបគ្រោះ ថ្នា ក់ដោយសាររលកខ្លាំងវាយលិចទូក ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះ ថ្នា ក់ហើយ

(ខេត្តព្រះសីហនុ)៖ មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវា យផ្ទប់ទូកអោយជាប់គឿងនឹងថ្មនៅជិតកោះថាសចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩ ខែមិថុនា ឆ្នាំ ២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះ.ថ្នា.ក់.ហើយដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេកការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរក្នុងនោះ.ជ.ន.រ.ង.គ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែលក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថាទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូចចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំងទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្មនិងថាមនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេអាចនឹងមាន.គ្រោះ.ថ្នា.ក់៕ ប្រភព៖ Huy Bunleng News

ស្រ្តីពោះធំ លោត ស ម្លា ប់ ខ្លួនពីលើអគារជាន់ទី៦ នៅអគារបុរីកីឡា បណ្ដាលឲ្យ ស្លា ប់ យ៉ាងអាណោចអាធ័ម

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលស្ដ្រីពោះធំបីខែម្នាក់មិនដឹងមានវិបត្ដិអ្វីនោះទេ បានសម្រេចចិត្ត.លោ.ត.ពីលើអគារជាន់ទី៦ ធ្លាក់ទើរមកជាន់ទី៣បណ្ដាលឲ្យ.ស្លា.ប់។ ហេតុការណ៍នេះបានកើតឡើងស្ថិតតាមបណ្ដោយផ្លូវ២១១,ក្នុងសង្កាត់វាលវង់,ខណ្ឌ៧មករា,រាជធានីភ្នំពេញ។ មុនពេលកើតមុនពេលកើតហេតុគេឃើញក្រុមគ្រួសារស្ដ្រីខាងលើមានការជួបជុំគ្នា បានប្រហែលមួយសន្ទុះក្រោយមកក៏ស្ដ្រីខាងលើមិនដឹងមានរឿងអ្វីបាន លោ ត ពីលើអគារជាន់ទី៦ មកទើរនៅជាន់ទី៣ បណ្ដាលឲ្យ.ស្លា.ប់.មុនបញ្ជូនទៅមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។ សមត្ថកិច្ចក៏ចុះមកដល់ចំណុចកើតហេតុបានធ្វើការទាក់ទងខាងជំនាញកោសល្យវិច្ច័យរួចក៏ប្រគល់.ស.ព.ឲ្យសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

តេីអ្នកវិជ្ជមានវីរុសកូវីដ-១៩​ មានការចម្លងវីរុសកូវីដ-១៩​នេះ​ ពីកន្លែងណា​?

(ភ្នំពេញ)៖ យោងតាមអត្ថបទសរសេរដោយ​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសរសេររៀបរាប់ដែលមានខ្លឹមសារដូចតទៅ៖ «តេីអ្នកវិជ្ជមានវីរុសកូវីដ-១៩​ មានការចម្លងវីរុសកូវីដ-១៩​នេះ​ ពីកន្លែងណា​? សម្រាប់សំណួរថា​ តេីបុគ្គលដែលមាន​ វិជ្ជមានវីរុសកូវីដ-១៩​ មានការឆ្លងវីរុសនេះនៅកន្លែងណា? ខ្ញុំសូមជម្រាបជូនថា​ យេីងមិនអាចដឹងបានទេ​ ដោយសារយេីងក៏មិនដឹងដែរថា​ វីរុសកូវីដ-១៩​នេះ​ មានអត្តចរិកបែបណា​និង​នៅកន្លែងណាដែរ​ ហេីយក៏មិនអាចដឹងបានថា​ តេីបុគ្គលនេះគាត់បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះដែរ? សូម្បីតែបុគ្គលផ្ទាល់​ក៏គាត់ប្រហែលជាមិនបានដឹងខ្លួនផង​។ តែអ្វីដែលយេីងដឹងនោះ​ គឺបណ្តាលមកពីកង្វះខាតក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ​ ជាពិសេស​ ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត​ ធ្វេីដំណេីរពីកន្លែងមួយទៅកន្លែងមួយដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន។ ដូច្នេះហេីយ​ បានជាខ្ញុំសូមធ្វេីការអំពាវនាវហេីយអំពាវនាវទៀត​...

គួរអោយអាណិតណាស់!!! វ័យត្រូវកាន់សៀវភៅសិក្សា តែត្រូវធ្វើការ ព្រោះតែក្រ.ពះ….

ហ្វេបុក៖ ជីវិតមនុស្សយើង មិនដូចគ្នានោះទេ។ អ្នកខ្លះមានជីវភាពសមស្រប តែអ្នកខ្លះវិញ សូមប្បីតែបាយមួយពេលក៏ពិបាកនឹងរកដែរ។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ មានគណនីមួយ ឈ្មោះ Ket seyha បានបង្ហោះរឿងក៏គួរអោយអាណិតមួយ ដែរបានបង្ហាញ អំពីជីវិតប្អូនម្នាក់ មានវ័យត្រូវកាន់សៀវភៅសិក្សា តែត្រូវធ្វើការ ព្រោះតែក្រពះ​យ៉ាងដូចនេះថា៖ " ចុះទៅធ្វេីការឃេីញអាអូនកំពុងជីកដីបែកញេីសគគ្រៀកកណ្តាលថ្ងៃ សួរគាត់ ថាអាយុ14ឆ្នាំទេ ធ្វេីការសំណង់តាំងពីអាយុ10ឆ្នាំមក ព្រោះតែក្រពះធ្វេីអោយគាត់លះបង់ភាពកុមារភាព នឹកឃេីញពីខ្ញុំកាលក្មេងមានបាយញាំហេីយ រត់លេងមិនចង់ញាំទេ អែក្មេងសម័យនេះព្រឹកឡេីងកាន់ iPhone iPad អែគាត់កាន់ចបជីក លេីដី...

ប្រទះឃើញសិលាចារឹកមួយផ្ទាំងជាភាសាសំស្ក្រឹត នៅក្នុងប្រាសាទទន្លេស្ងួត

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ផ្ទាំងថ្មចារឹកនេះអាចពុំមែនជារបស់មន្ទីរពេទ្យទន្លេស្ងួតទេ ប្រហែលជាគេយកចេញពីប្រាសាទណាមួយមកប្រើធ្វើជាថ្មកម្រាល ដោយរៀបដាក់ផ្កាប់ផ្ទៃមានអក្សរចារឹកទៅក្រោម។ ចំណែកផ្ទៃខាងក្រោយពុំមានអក្សរគេដាក់ផ្ងារឡើងលើ ហើយដាប់ធ្វើជាល្បាក់សម្រាប់ទ្រថ្មធ្នឹមទ្វារ។ ករណីនេះបានធ្វើឱ្យបាត់បង់តួអក្សរមួយផ្នែក តែក៏នៅមានសេចក្តីច្រើនដែលអាចសិក្សាស្រាវជ្រាវបន្ថែមបាន ហើយនេះក៏មិនចាត់ទុកជាករណីបំផ្លាញដែរ ព្រោះគេកាត់តម្រឹមឱ្យត្រូវចន្លោះដើម្បីធ្វើជាថ្មកម្រាលក្នុងការកាសាងប្រាសាទទន្លេស្ងួតពីបុរាណ។ ការយកថ្មចាស់ពីកន្លែងផ្សេងមកកសាងប្រាសាទថ្មីបន្ទាប់ ក៏ជាទម្លាប់ធម្មតានាសម័យបុរាណដែរ។ លក្ខណៈពិសេសនៃសិលាចារឹកនេះគឺពុំទាន់មានការសិក្សានៅឡើយដែលសរសេរជាភាសាសំស្ក្រឹតមានចំនួន៥៥បន្ទាត់ កម្ពស់១០០ស.ម ទទឹង៤០ស.ម និងកម្រាស់២០ស.ម។ បើយោងតាមការសន្និដ្ឋានដំបូងលើលក្ខណៈតួអក្សរឆ្មារៗនិងពិចិត្រដែលប្រៀបនឹងសិលាចារឹកនៅប្រាសាទភ្នំដី ស្ថិតនៅខាងជើងប្រាសាទទន្លេស្ងួតនោះយើងអាចស្មានបានថា សិលាចារឹកនេះប្រហែលចារនៅចុងស.វ.ទី១១ ដល់ដើមស.វ.ទី១២។ លោក...