គួរឲ្យអាណិតណាស់!ក្មេងប្រុសម្នាក់ចុះលេងទឹកបឹងយក្ខឡោមលង់ស្លាប់!

ខេត្តរតនគិរី÷ ក្មេងប្រុសម្នាក់បានចុះទៅលេងទឹកបឹងយក្ខឡោម ស្រាប់តែលង់ស្លា.ប់បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅរមណីយដ្ឋានបឹងយក្ខឡោម ត្រង់ចំណុចកំពុងផែរទី១ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ មន្ត្រីនគរបាលសង្កាត់យក្ខឡោមបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រុន បុនរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី មុខរបរសិស្ស។ មានឪពុកឈ្មោះ សួន សារីននិងម្តាយឈ្មោះ យ៉ែម គន្ធា។ ក្រោយពេលកេីតហេតុរួច ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្ត បានដឹកបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត...

សូមប្រុងប្រយ័ត្នបងប្អូន!​ ឆេះតូបលក់សាំងនឹងតូបលក់ទូរស័ព្ទខ្ទេចនៅស្រុកស្ទឹងហាវ ដោយមិនទាន់ដឹងមូលហេតុ!

ស្រុកស្ទឹងហាវ៖ មានអគ្គីភ័យឆាបឆេះដេប៉ូលក់សំាង១កន្លែង កើតឡើង នៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០:១៥ នាទីព្រឹកដែលម្ចាស់ផ្ទះឈ្មោះ លឹម សេងលី អាយុ២៧ឆ្នាំ ។ មុននេះបន្តិច​ មាន អគ្គិភ័យ​ឆេះផ្ទះលក់សាំង​ ម៉ាស៊ូត​ និងជួសជុលទូរស័ព្ទនៅស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ឡានទឹកមកដល់ហេីយ (វេលា​ម៉ោង​ ១១:០០នាទី ថ្ងៃទី​ ១៣ ឧសភា​ ឆ្នាំ​...

​ពិតជារំភើបចិត្តណាស់​! លោក ជា វិបុល សុខចិត្តនៅកាន់ដៃភរិយាកំពុងឈឺគេងពេទ្យដើម្បីផ្តល់ភាពកក់ក្តៅ

ថ្មីៗនេះតាមរយះបណ្តាញសង្គម Facebook និង Instagram របស់អ្នកនាងគង់ សុជាតិ និងលោកជា វិបុល ដែលជាពិធីករពិធីការនី ដ៏ល្បីរន្ទឺទូទាំងប្រទេសមួយគូនេះ បានបង្ហោះនូវរូបភាពមួយចំនួន ដោយឃើញអ្នកនាងគង់ សុជាតិ ឈឺសម្រាកនៅមន្ទីពេទ្យដោយមានស្វាមីនៅកំដរលើកទឹកកំលាំងចិត្តផងដែរ។ ដោយនៅក្នុងនោះ លោកជា វិបុលបានសរសេរពីអត្ថន័យថា«មុនពេលទៅធ្វើការ ឆាប់ជាណាអូន» ហើយអ្នកនាងគង់ សុជាតិបានបង្ហោះសារដោយមានអត្តន័យថា «ទោះបងរវល់ធ្វើការដល់យប់ក៏នៅមកកំដរអូន ជាការផ្តល់កំលាំងចិត្ត»។ តាមរយៈរូបភាពទាំងនោះគេបានឃើញលោក ជា វិបុល នៅកាន់ដៃ និង ផ្តល់កម្លាំងចិត្តដល់ភរិយាអ្នកនាង គង់ សុជាតិ...