រថយន្តក្រឡុកស៊ីម៉ងត៍ បើកលឿន បុករៈរថយន្តលុចស៊ីស ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្តាលឱ្យមនុស្សរបួស២នាក់ នៅខណ្ឌច្បារអំពៅ!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅតាមផ្លូវថៃហ្គ័រ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោក ឯក សារ៉េន អធិការរងទទួលផែនចរាចរណ៍ បានថ្លែងឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាគីខាង រថយន្តក្រឡុកស៊ីម៉ងត៍ បើកបរដោយគ្មានការប្រុងប្រយ័ត្នលើសល្បឿន ហើយមុនកើតហេតុរថយន្តក្រឡុកស៊ីម៉ងត៍ បើកបរបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តលុចស៊ីស ២គ្រឿងទៀត តាមផ្លូវថៃហ្គ័រ ទិសដៅពីត្បូង មកទិសខាងជើង ហើយក៏មានរថយន្តប៉ែន ចេញពីច្រកផ្លូវលំហើយក៏រថយន្តលុច្សស៊ីសទាំង ២គ្រឿង បត់ឆ្វេងដៃគ្មានផ្លូវគេច...

របៀបកាត់ប្លង់ដីដោយខ្លួនឯង មិនចាំបាច់ពឹងអ្នករត់ការនាំតែអស់លុយ!តើយើងត្រូវធ្វើដូចម្ដេចខ្លះ?

ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយអ្នកមិនចង់ចំណាយប្រាក់ច្រើនក្នុងការស្នើរសុំភ្នាក់ងារសុរិយោដីអោយជួយរត់ការអោយ។ ករណីនេះចំពោះតែប្តីប្រពន្ធ ជាម្ចាស់ដី ដែលមានជីវិតរស់នៅតែប៉ុណ្ណោះ។ ចំពោះដំណើរការវិញ គឺមានដូចតទៅ៖ ១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។ ២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុក្គលិកសុរិយោដៃរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម...

ពលរដ្ឋជិត១០០នាក់នាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងនិងខូចខាតសម្ភារមួយចំនួន នៅស្រុកតាវែង

ខេត្តរតនគិរី៖ មានករណីប្រជាពលរដ្ឋចំនួន៧៥នាក់មធ្យោបាយម៉ូតូ៤០គ្រឿងនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២០ បាននាំគ្នាទៅដុតបំផ្លាញទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នងត្រង់ចំណុចអូរឡាប៉ង ស្ថិតនៅក្នុងភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ ក្រោយពីទទួលព័ត៌មានកម្លាំងនគរបាលស្រុកតាវែងបានសហការគ្នាចុះត្រួតពិនិត្យនិងស៊ើបអង្កេតករណីខាងលើនេះបានឲ្យដឹងថា ដោយសារមន្ត្រីឧទ្យាននុរក្សចំនួន៤នាក់ទី១-ឈ្មោះ បាន អន(ដឹកនាំ),ទី២-ឈ្មោះ ទុំ វ័ន,ទី៣-ឈ្មោះសាយ សំអាននិងទី៤-ឈ្មោះ ជា ប៊ុនលឿបានចុះដកហូតដីចម្ការដោយវាយស្លាកសញ្ញាលើដើមឈើដោយសរសេរថា(ដីនេះត្រូវដកហូត)ព្រមទាំងដុតខ្ទមចម្ការរបស់ប្រជាពលរដ្ឋចំនួន២កន្លែងកាលពីថ្ងៃទី៩ ខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។ ប្រភពព័ត៌មានដដែលខាងលើបានបន្តថាដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្សទើបពួកគេកៀងគរគ្នាជិត១០០នាក់មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យនោះចោលតែម្តង។ ប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងទៀតថា សម្ភារខូចខាតរួមមាន អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹកផងដែរ។ ជាមួយគ្នានិងសកម្មភាពប្រជាពលរដ្ឋលើកគ្នាមកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះដែរ លោក ផុន...

ដំណឹងដល់រីករាយ!ប្រាសាទកណ្ដាលស្រះស្រង់ ដែលត្រូវបាក់រលំរាប់រយឆ្នាំនោះ នឹងផុសចេញរូបរាងពិតនៅចុងឆ្នាំនេះ!

ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។ នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕