គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ! ទូកម៉ាសុីនដឹកភ្ញៀវត្រឡប់ពីចូលរួមពិធីមង្គលការ បុកជាមួយទូកនេសាទ បណ្តាលឲ្យលិចទូក បាត់ខ្លួន៣នាក់រងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ចាម៖ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០យប់មិញនេះនៅ កណ្តាលទន្លេមេគង្គ ស្ថិតក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម។ ជនរងគ្រោះដែលបាត់ខ្លួននៅក្នុងទឹកទន្លេ...

សូមបងប្អូនប្រុងប្រយ័ត្ន!ព្រឹកមិញនេះមានភ្លៀងមួយមេធំនិងខ្យល់កន្ត្រាក់បណ្ដាលឲ្យមានការខូចខាតផ្ទះប្រជាពលរដ្ឋនៅឯ..

ឧត្ដរមានជ័យ៖ គ្រោះ​ធម្មជាតិ​នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង នៅភូមិតាប៉ែនឃុំពង្រនិងភូមិបាត់ថ្កៅឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។ ក្នុងហេតុការណនេះដែរមិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងសត្វចិញ្ចឹកនោះទេ ហើយចំពោះហេតុការណនេះដែរដូចយើងបានដឹងហើយថាវាតែងតែកើតឡើងជារឿយៗដែលតែងតែបង្កការខូចខាតដល់ប្រជាពលរដ្ឋ ។ ដូច្នេះហើយក្នុងនាមយើងជាប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំអោយមានផលប៉ះពាល់ដល់អាយុជីវិតរបស់ពួកយើង។