ភ្ញាក់ផ្អើល ! ប្រទះឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមាដ៏ធំ នៅខាងត្បូងប្រាសាទបាយ័ន្ត
ចម្លាក់ប្រអប់ព្រះហស្ថព្រះពុទ្ធរូបខាងឆ្វេងមួយធ្វើអំពីថ្មភក់ បានប្រទះឃើញនៅក្នុងព្រៃខាងត្បូងចម្ងាយប្រហែល៣០០ម៉ែត្រពីប្រាសាទបាយ័ន្ត។ ចម្លាក់នេះមានទំហំបណ្តោយ០.៩៥ម៉ែត្រ,ទទឹង០.៤២ម៉ែត្រនិងកម្រាស់០.២៤ម៉ែត្រ ក្នុងសភាពហាក់មិនទាន់ឆ្លាក់រួចរាល់ត្រឹមត្រូវនៅឡើយទេដោយឃើញមានស្នាមមុខពន្លាកនិងមិនទាន់ខាត់រំលីងនៅឡើយ។តាមការបញ្ជាក់របស់លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការថា ចម្លាក់ដែលមានត្រឹមកដៃនិងម្រាមទាំង៥ ដែលលាផ្ងារបាតដៃទៅលើនេះគឺស្ថិតនៅក្នុងសម័យកណ្តាលទំនងជាព្រហស្ថព្រះពុទ្ធបដិមាក្នុងកាយវិការភូមិស្បស៌មុទ្រាឬហៅថាកាយវិការមារវិជ័យឬផ្ចាញ់មារ។ ទម្រង់កាយវិការនោះព្រះពុទ្ធទ្រង់គង់ភ្នែន...