អបអរសាទរ និងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តមពង្សសូរិយា បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញ…

សូមអបអរសាទរនិងថ្វាយព្រះពរ ព្រះអង្គម្ចាស់ក្សត្រី នរោត្តមពង្សសូរិយាក្នុងឱកាសបញ្ចប់ការសិក្សាយ៉ាងជោគជ័យថ្នាក់បរិញ្ញាប័ត្រ ជំនាញនយោបាយអន្តរជាតិនៃសកលវិទ្យាល័យ(University of International Business and Economics)រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ព្រះអង្គម្ចាស់ក្សត្រីនរោត្តមពង្សសូរិយាត្រូវជាព្រះបុត្រីសម្តេចព្រះមហិស្សរានរោត្តមច័ក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ហើយបើគិតតាមសែព្រះបិតាព្រះអង្គម្ចាស់ក្សត្រីត្រូវជាព្រះរាជនត្តា(ចៅស្រី)នៃព្រះករុណាព្រះបរមរតនកោដ្ឋនិងត្រូវជាព្រះភាគិនេយ្យា(ក្មួយស្រី)នៃព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើ ព្រះសង្ឃសង្ហា មានសាច់ដុំធំៗ ចំណែកការសិក្សាវិញបានរៀនចប់ថ្នាក់…

កាលពីពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គម Facebook មានប្រិយមិត្តជាច្រើនបានធ្វើការ Like&Share ព្រះសង្ឃមួយអង្គដែកមានព្រះនាម ណេនថៃ បានកំពុងទាញយកចំណាប់អារម្មណ៍ពីប្រិយមិត្តជាច្រើន តាមរយៈកម្រងរូបភាពជាច្រើនសន្លឹករបស់ព្រះអង្គ ដែលមើលទៅទាក់ទាញ និងថតស្ទាយ៍នៅទីកន្លែងផ្សេងៗ។ យ៉ាងណាមិញ ទន្ទឹមនឹងភាពសរសើរ ក៏មានបុគ្គលមួយក្ដាប់តូច បានចូលមកបញ្ចេញមតិអវិជ្ជមាន រិះគន់ទៅលើព្រះសង្ឃអង្គនេះ ប៉ុន្តែបើដឹងពីជីវប្រវត្តិទើបដឹងថាតាមពិតព្រះសង្ឃ ណេន ថៃ លោកបានរៀនចប់អនុបណ្ឌិតហើយ នេះគ្រាន់តែជាវិស្សមកាលរយៈពេលខ្លី ដែលត្រូវរៀនបន្តនៅសហរដ្ឋអាមេរិកឯណោះ៕ សូមទស្សនាបណ្ដុំរូបភាពជាច្រើនរបស់ព្រះសង្ឃ ណេន ថៃ នៅខាងក្រោមនេះ៖

ករណី​ឃា ត ក ម្ម បណ្ដាលឲ្យ​ ស្លា ប់​ ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​មួយ​គ្រួសារ ២នាក់ ឪពុកនិងកូន​

ករណី.​ឃា.ត.ក.ម្មមក​លើ​ខ្មែរក្រោម​មួយ​គ្រួសារនៅ​យប់​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ជនស.ង្ស័.យ​ជា​.ឃា.ត.ករ​ជនជាតិ​វៀតណាមត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​បានហើយនៅ​ព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។ ព័ត៌មាន​បឋមដែល​វិទ្យុ​សំឡេង​កម្ពុជាក្រោមបាន​ឲ្យដឹង​ថា អំពើ​.ឃា.ត.ក.ម្ម​ដ៏​ព្រៃផ្សៃមក​លើ​ខ្មែរក្រោម​មួយ​គ្រួសារ​នោះស្ថិតនៅ​ភូមិ​ជ្រៃ​ភេ,ស្រុក​កញ្ចោង,ខេត្ត​ព្រះត្រពាំង ត្រូវ​បាន​ជន​ដៃដល់​ជា.​ឃា.ត.ករ.​ជនជាតិ​វៀតណាមបាន​ស.ម្លា.ប់.​ទៅលើ​សមាជិក​គ្រួសារ​មាន​មនុស្ស២នាក់ ដែល​ម្នាក់​ជា​កម្មការិនី​រោងចក្រ​អាយុ៣៦ឆ្នាំនិងបុរស​ជា​ឪពុក​ម្នាក់​អាយុ៦៧ឆ្នាំ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះបើ​តាម​អ្នកភូមិនៅ​ក្បែរ​ផ្ទះ​.ជ.ន.រ.ង.គ្រោះ​ទាំងពីរ​នោះបានឲ្យដឹងថា ករណីនេះស.ង្ស័.យ​ជា​រឿង​គំនុំ(ប៉ុន្តែមិនដឹង​គំនុំ​រឿង​អ្វី​នោះ​ទេ​)។ តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍នៅកន្លែង.​កើ.ត.ហេ.តុ.បាន​ប្រាប់ឲ្យដឹង ជ.ន.រ.ង.គ្រោះ​ជា​កម្មការិនី​ខ្មែរក្រោមមានឈ្មោះ (ថាច់ ធី​សា​ភា)នៅ​វេលា​ម៉ោង១០យប់បាន​ចេញ​មក​ពី​ធ្វើការ​រោងចក្រ រួចហើយ​ក៏​ទៅងូតទឹក​នៅ​ក្រោយផ្ទះ​របស់​ខ្លួន ស្រាប់តែ.​ឃា.ត.ករបានលប​មក​.វា.យ.ស.ម្លា.ប់​.ពីក្រោយខ្នងបណ្តាល​ឲ្យ.ស្លា.ប់​.ភ្លាម​ៗ។ អ្នក​ឃើញ​ហេតុការណ៍​ដដែល​នេះបាន​បញ្ជាក់​ទៀត​ថាពេលនោះឪពុក​របស់​ជ.ន.រ.ង.គ្រោះឈ្មោះ(ថាច់ ឈួន)អាយុ៦៧ឆ្នាំ បានឮសូរ​សំឡេង​ស្រែក​ខ្លាំងហើយក៏​រត់ចេញ​មក​ជួយពេលនោះក៏​ត្រូវ​បាន.​ឃា.ត.ក​រ.ស.ម្លា.ប់​ទាំង​ឪពុក​តែម្តង។ ជុំវិញ​រឿង​នេះសមត្ថកិច្ច​នគរបាល​វៀតណាមកំពុងតែ​បើ​ការ​ស៊ើប​អង្កេ​លើ​ករណី​.ឃា.ត.ក.ម្ម​.នេះ៕ ប្រភព៖ Khmer Krom Man Journalist

គួរអោយអាណិតណាស់!!! វ័យត្រូវកាន់សៀវភៅសិក្សា តែត្រូវធ្វើការ ព្រោះតែក្រ.ពះ….

ហ្វេបុក៖ ជីវិតមនុស្សយើង មិនដូចគ្នានោះទេ។ អ្នកខ្លះមានជីវភាពសមស្រប តែអ្នកខ្លះវិញ សូមប្បីតែបាយមួយពេលក៏ពិបាកនឹងរកដែរ។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ មានគណនីមួយ ឈ្មោះ Ket seyha បានបង្ហោះរឿងក៏គួរអោយអាណិតមួយ ដែរបានបង្ហាញ អំពីជីវិតប្អូនម្នាក់ មានវ័យត្រូវកាន់សៀវភៅសិក្សា តែត្រូវធ្វើការ ព្រោះតែក្រពះ​យ៉ាងដូចនេះថា៖ " ចុះទៅធ្វេីការឃេីញអាអូនកំពុងជីកដីបែកញេីសគគ្រៀកកណ្តាលថ្ងៃ សួរគាត់ ថាអាយុ14ឆ្នាំទេ ធ្វេីការសំណង់តាំងពីអាយុ10ឆ្នាំមក ព្រោះតែក្រពះធ្វេីអោយគាត់លះបង់ភាពកុមារភាព នឹកឃេីញពីខ្ញុំកាលក្មេងមានបាយញាំហេីយ រត់លេងមិនចង់ញាំទេ អែក្មេងសម័យនេះព្រឹកឡេីងកាន់ iPhone iPad អែគាត់កាន់ចបជីក លេីដី...

កម្របានឃើញណាស់នេះជារូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្តកម្ពុជាកាលពី១៥១ឆ្នាំមុន…

ពិតជាកម្របានឃើញ​ណាស់ នូវទិដ្ឋភាពដ៏​អស្ចារ្យនៃ ប្រាង្គប្រាសាទ​អង្គរវត្ត សម័យបុរាណ​កាល ដែលថតដោយ ជាងថតរូបអាជីព ជនជាតិបារាំង។ បើគិតទៅរូបភាពនេះមានអាយុកាល ​១៥១ឆ្នាំ​ហើយ។ យោងតាម​ហ្វេស​ប៊ុកឈ្មោះ SPKT LIV បាន​សរសេររៀបរាប់ថា៖ «នេះគឺជារូបថតដំបូងបង្អស់ នៃប្រាសាទអង្គរវត្ត កម្ពុជា ដែល ថត​កាលពី១៥១ឆ្នាំ​មុន ដោយជាងថតរូប​អាជីព ជនជាតិ​បារាំងឈ្មោះ អាមីល ជីសែល ក្នុងគ.ស ១៨៦៦(មុនឆ្នាំ១៨៦៦មានតែរូបគំនូរព្រាងដោយដៃ)»៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព ខាងក្រោម៖

ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពី…

(ព្រះវិហារ)៖ ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ស្ថិតក្នងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពីក្រុងព្រះវិហារ ។ ប្រាសាទនេះ បានក៏សាងឡើងនៅ គស ១០០២ ដ់ល់ ១០៥០ ដោយព្រះបាទសុរយវរ្ម័នទី១ និងកសាងចុងក្រោយដោយព្រះបាទជ័យវរ្ម័នទី ៧ ( គស ១១៨១ )សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មញសាសនា ។  តំបន់ប្រាសាទព្រះខាន់ មានកំពែង ២ ជាន់...

សោភ័ណភាពទាក់ចិត្តទេសចរ នៃតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី…..

កំពង់ធំ ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។ ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុតសារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិវែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសង់លើដីរាបស្មើមានទំហំ ៣,០០០ ហិកតា មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ស្ថិតនៅតាមបណ្តោយស្ទឹងសែន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តនេះមានចម្ងាយប្រមាណ ២៨...

ពិតជាស្រស់ស្អាតណាស់ ! ទឹកសមុទ្រខៀវស្រងាត់ឆ្នេរខ្សាច់សក្បុសក្រោមម្លប់ដើមដូងត្រជាក់ ឆ្នេរនេះគឺស្ថិតនៅខេត្តមួយនេះ….

នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “មន្ទីរទេសចរណ៍ ខេត្តកោះកុង” បានណែនាំកន្លែងលេងកម្សាន្តដ៏ស្រស់ស្អាតមួយ គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ចង់ទៅទស្សនាផ្ទាល់តែម្តងព្រោះមើលទៅទឹកសមុទ្រនៅទីនោះពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់មិនចាញ់នៅបរទេសប៉ុន្មានទេ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមខ្លះៗថា៖ “សូមណែនាំមកកាន់ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាសនិងមុជទឹកកម្សាន្តរីករាយ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលចម្ងាយប្រហែល២៥គ.ម (គ្រួសក្រហម) ពីចំណុចផ្លូវបំបែកស្រែអំបិល ពីក្រុងខេមរភូមិន្ទប្រហែល ១៦៥គ.ម ប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ”។ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពស្អាតៗដែលបានភ្ជាប់ជូនខាងក្រោម៕

នារី​ខ្មែរម្នាក់នៅកូរ៉េខំតស៊ូរហូតបាន​ក្លាយ​ជា ​កីឡា​ការិនី​ស្នូកឃ័រ​​​ អាជីព​កម្រិត​ពិភព​លោក…

ហ្វេសបុក៖ នារី​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡា​ការិនី​ស្នូកឃ័រ​​​អាជីព​កម្រិត​ពិភព​លោក​ និង​​ទទួល​បាន​ជយលាភី​ជា​ច្រើន​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដែល​កន្លែង​នាង​រស់​នៅ​ជា​មួយ​ស្វាមី។ ស្រួង ភាវី​​អាយុ​២៦​ឆ្នាំ​បាន​ឲ្យ​ដឹងពី​ប្រទេស​កូរ៉េ​​ថា នាង​បាន​រៀប​ការ​នឹង​ស្វាមី​ជន​ជាតិ​កូរ៉េ​​កាល​​ពី​ឆ្នាំ​២០១០​និង​បាន​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​តាំង​ពី​ពេល​នោះ។ ការ​រស់​នៅ​ជា​មួយ​ស្វាមី​​នាង​​មិន​មាន​ការងារ​អ្វី​ទេ​ប៉ុន្តែ​​ធ្វើ​ជា​មេ​ផ្ទះ។ ក្រៅ​ពី​ធ្វើ​ការ​​មេ​ផ្ទះ​នាង​ឧស្សាហ៍​ចេញ​ក្រៅ​ជា​មួយ​ស្វាមី​ដែល​ចូល​ចិត្ត​លេង​កីឡា​ស្នូកឃ័រ​។ ដោយ​សារ​ឃើញ​ស្វាមី​លេង​លេង​ញឹក​ញាប់​និង​ខ្លួន​អផ្សុក​ផង​នោះ​នាង​ក៏​លេង​ដែរ​ដើម្បី​​កម្សាន្ត​សប្បាយ​ដែល​ពេល​នោះ​តាំង​ពី​ឆ្នាំ​២០១១។ នារី​ដែល​មាន​ដើម​កំណើត​ភូមិ​​ថ្ម​ពេជ្រ​៣​.ឃុំ​ថ្ម​ពេជ្រ​៣​.​ខេត្ត​ត្បូង​បន្ត​រៀប​រាប់​ថា​បន្ទាប់​ពី​លេង​មួយ​រយៈ​ពេល​មក​នាង​កាន់​តែ​មាន​ទេពកោសល្យ​និង​កាន់​តែ​ស្រលាញ់​ពេញ​ចិត្ត​ហើយ​ក៏​កាន់​តែ​ហ្វឹកហាត់​ខ្លាំង​ឡើង។ រយៈ​ពេល​ប្រហែល​ជា​​​២​ឆ្នាំ​ក្រោយ​មក​នាង​បាន​ក្លាយ​ជា​អ្នក​លេង​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ដែល​ធ្វើ​ឲ្យ​ក្លឹប​ស្នូកឃ័រ​​នានា​នៅ​ទី​ក្រុង​សេអ៊ួល​ស្គាល់​នាង​កាន់​តែ​ច្រើន។ ចន្លោះ​ឆ្នាំ​​២០១៣​ដល់​២០១៥​នាង​បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​នាង​មិន​អាច​ចូល​រួម​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​របស់​កូរ៉េ​បាន​ឡើយ​ ពី​ព្រោះ​នាង​មិន​ទាន់​ចូល​សហព័ន្ធ​របស់​កូរ៉េ​និង​មិន​​មាន​សញ្ជាតិ​កូរ៉េ។ ស្រួង ភាវីបាន​លេខ​២​នៅ​អាមេរិកកីឡាការិនី​ជប៉ុន​លេខ​៣និង​កីឡាការិនី​អឺរ៉ុប​លេខ​១ភាវី​ប្រាប់​ទៀត​ថា​ នៅ​ឆ្នាំ​២០១៦​នាង​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ម្នាក់​ក្នុង​សហព័ន្ធ​កីឡា​ស្នូកឃ័រ​​នៅ​ទី​ក្រុង​សេអ៊ួល​និង​ទទួល​បាន​ឱកាស​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ធំ​ៗ​​ជា​បន្ត​បន្ទាប់​។ ឆ្នាំ​២០១៧​នេះ​​នាង​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១​​ពោល​គឺ​ជើង​ឯក​​៣​ដង​ក្នុង​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស​កូរ៉េ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្រួង​ ភាវី​ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​២​ដង​នៅ​សហរដ្ឋ​អាមេរិក។ លើក​ទី​១​ឆ្នាំ​២០១៥​កីឡា​ការិនី​រូប​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ខណៈ​កីឡា​ការិនី​មក​ពី​តំបន់​អឺរ៉ុប​បាន​លេខ​១​និង​កីឡា​ការិនី​ជប៉ុន​បាន​លេខ​៣។ លើក​ទី​២​ឆ្នាំ​​២០១៧​កាល​ពី​ខែ​សីហា​​កន្លង​ទៅ​នាង​បាន​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ ប៉ុន្តែ​​បាន​ធ្លាក់​ត្រឹម​ជុំ​ទី​២។ ​ក្រៅ​ពី​លេង​ជា​អាជីព​ស្រួង ភាវី​មាន​ភារកិច្ច​២​ផ្សេង​ទៀត​គឺ​​ទី​១​​​ធ្វើ​ជា​គ្រូ​បង្ហាត់​ស្នូកឃ័រ​​នៅ​តាម​ក្លឹប​និង​ទី​២​​ធ្វើ​ជា​ទូត​សុឆន្ទៈ​ឲ្យ​ក្រុម​ហ៊ុន​ផលិតផល​ស្នូកឃ័រ​​នៅ​កូរ៉េ​​មួយ​ដែល​​នាង​នឹង​ទទួល​បាន​​ការ​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ដើម។

គួរឲ្យអាណិតណាស់!ក្មេងប្រុសម្នាក់ចុះលេងទឹកបឹងយក្ខឡោមលង់ស្លាប់!

ខេត្តរតនគិរី÷ ក្មេងប្រុសម្នាក់បានចុះទៅលេងទឹកបឹងយក្ខឡោម ស្រាប់តែលង់ស្លា.ប់បន្ទាប់ពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅរមណីយដ្ឋានបឹងយក្ខឡោម ត្រង់ចំណុចកំពុងផែរទី១ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។ មន្ត្រីនគរបាលសង្កាត់យក្ខឡោមបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ រុន បុនរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី មុខរបរសិស្ស។ មានឪពុកឈ្មោះ សួន សារីននិងម្តាយឈ្មោះ យ៉ែម គន្ធា។ ក្រោយពេលកេីតហេតុរួច ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្ត បានដឹកបញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត...