Update: ឥណ្ឌូនេស៊ីថាខ្លួនកំណត់បានទីតាំងប្រអប់ខ្មៅពីយន្ដហោះដែលបានធ្លាក់នោះហើយ
(ហ្សាកាតា)៖ អាជ្ញាធរបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ពួកគេកំណត់បានទីតាំងរបស់ប្រអប់ខ្មៅចំនួនពីរពីយន្ដហោះឥណ្ឌូនេស៊ីដែលបានធ្លាក់នោះហើយ។ ប្រអប់ខ្មៅនោះគឺជាប្រអប់ផ្ទុកទិន្នន័យអំពីការហោះហើរ ដែលអាចឲ្យអាជ្ញាធរយល់អំពីរឿងរ៉ាវដែលបានកើតឡើងចំពោះយន្ដហោះនោះបាន។ យន្ដហោះដែលបានធា្លក់កាលពីថ្ងៃសៅរ៍នោះមានផ្ទុកអ្នកដំណើរទាំងអស់ចំនួន៦២នាក់។យន្ដហោះប៊ូអ៊ីងប្រភេទ(៧៣៧-៥០០)របស់ក្រុមហ៊ុនអាកាសចរណ៍(Sriwijaya Air)បានធ្លាក់ចូលទៅក្នុងទឹកក្នុងរយៈពេលប្រមាណ៤នាទីក្រោយពីហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ(Soekarno-Hatta)ក្នុងទីក្រុងហ្សាការតា កាលពីរសៀលថ្ងៃសៅរ៍។ក្រុមការងារស្វែងរកដែលមានទាំងការប្រើប្រាស់ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងមួយចំនួនផងនោះហាក់ដូចជាមិនផ្ដល់ក្ដីសង្ឃឹមទេថា...