ដឹងការពិតហើយ យុត្តធម៏ពិតជាមាន !!! លោក វង្ស សុខា បាន មិនបាន​បោកយកលុយ​ពី​ ឈ្មោះ​ គឹម​ ចាន់​ស្នូ​ ចំនួន​ ១៣​ ម៉ឺន​ដុល្លារ​ ដូចការចោទប្រកាន់ទេ….

ភ្នំពេញ ៖ មុននេះ បន្តិច លោកវង្ស សុខា បាន លោក​ វង្ស​ សុខា​...

គួរអោយអាណិតណាស់!!! វ័យត្រូវកាន់សៀវភៅសិក្សា តែត្រូវធ្វើការ ព្រោះតែក្រ.ពះ….

ហ្វេបុក៖ ជីវិតមនុស្សយើង មិនដូចគ្នានោះទេ។ អ្នកខ្លះមានជីវភាពសមស្រប តែអ្នកខ្លះវិញ សូមប្បីតែបាយមួយពេលក៏ពិបាកនឹងរកដែរ។ ជាក់ស្តែងនៅក្នុងថ្ងៃនេះ មានគណនីមួយ ឈ្មោះ Ket...

កម្របានឃើញណាស់នេះជារូបថតដំបូងបង្អស់នៃប្រាសាទអង្គរវត្តកម្ពុជាកាលពី១៥១ឆ្នាំមុន…

ពិតជាកម្របានឃើញ​ណាស់ នូវទិដ្ឋភាពដ៏​អស្ចារ្យនៃ ប្រាង្គប្រាសាទ​អង្គរវត្ត សម័យបុរាណ​កាល ដែលថតដោយ ជាងថតរូបអាជីព ជនជាតិបារាំង។ បើគិតទៅរូបភាពនេះមានអាយុកាល ​១៥១ឆ្នាំ​ហើយ។ យោងតាម​ហ្វេស​ប៊ុកឈ្មោះ...

រទេះគោខ្មែរស្នាដៃបុព្វបុរសខ្មែរយើង គឺជាសម្បត្តិបេតិកភណ្ឌជាតិ ដែលបានកើតមានតាំងពីមុនសម័យអង្គររាប់ពាន់ឆ្នាំ

ហ្វេសបុក៖ បើតាមប្រភពពីផែកហ្វេសបុកមួយដែលមានឈ្មោះថាSOM.Aun.Pageបានសរសេរបង្ហោះក្នុងគណនីរបស់ខ្លួនថា៖ រទេះខ្មែរនៅក្នុងផ្នត់គំនិតនៃវប្បធម៌ខ្មែរ! តើប្រជាជនខ្មែរប៉ុន្មានភាគរយដែលនៅចាប់អារម្មណ៏ចំពោះរទេះគោខ្មែរ? ដោយសារតែភាពរីកចំរើននៃសម្ភារៈនិយមបានធ្វើអោយមនុស្សភាគច្រើន បំភ្លេចចោលនូវរទេះគោ.រឺរទេះក្របី ហើយបានប្តូរទៅប្រើគោរយន្តរឺគ្រឿងចក្រផ្សេងៗជំនួសវិញ។ យើងសង្កេតឃើញវត្តមានរទេះគោរឺរទេះក្របី លែងឃើញមាននៅតាមផ្ទះរឺនៅតាមភ្លឺស្រែចំការរបស់កសិករទៀតហើយ។ ពោលគឺយើងនៅឃើញមានវត្តមានតិចតួចនៅតាមកន្លែងរមនីយដ្ឋាន...

ល្អយ៉ាងណាទៅ ??? បើយើងទាំងអស់គ្នាងាកមកប្រើស្លឹកឈូកឬស្លឹកចេក ខ្ចប់ចំណីអាហារជំនួសប្រអប់ស្នោរ…

ហ្វេសប៊ុក៖ សព្វថ្ងៃនេះមនុស្សភាគច្រើនប្រើប្រាស់ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់អាហារ នំ ចំណី នេះជាហេតុធ្វើឲ្យ ផលប៉ះពាល់ដល់សុខភាពនិងការបំពុលបរិស្ថាន។ដោយឡែកកាលពេលថ្មីៗនេះមានការបង្ហោះសារមួយ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្នុងគោលបំណងបំផុសគំនិតអោយអ្នកនិយមប្រើប្រាស់ថង់ផ្លាស្ទិច ងាយមកប្រើប្រាស់ស្លឹកឈូក និងស្លឹកចេកជំនួសវិញព្រោះដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបំពុលបរិស្ថាន។ក្នុងហ្វេសប៊ុកនោះបានបង្ហោះសារថា៖ប្រើស្លឹកឈូកដាក់បាយជំនួសប្រអប់ស្នោរ ប្រសិនបើគាំទ្រជួយស៊ែរផងបាទ។...

ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម ពី…

(ព្រះវិហារ)៖ ប្រាសាទព្រះខ័នកំពង់ស្វាយ ( បាកាន) ស្ថិតក្នងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានចម្ងាយផ្លូវប្រមាណ ៨០ គម...

សោភ័ណភាពទាក់ចិត្តទេសចរ នៃតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី…..

កំពង់ធំ ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុកប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។ ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល...

ពិតជាស្រស់ស្អាតណាស់ ! ទឹកសមុទ្រខៀវស្រងាត់ឆ្នេរខ្សាច់សក្បុសក្រោមម្លប់ដើមដូងត្រជាក់ ឆ្នេរនេះគឺស្ថិតនៅខេត្តមួយនេះ….

នៅមុននេះបន្តិច នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ “មន្ទីរទេសចរណ៍ ខេត្តកោះកុង” បានណែនាំកន្លែងលេងកម្សាន្តដ៏ស្រស់ស្អាតមួយ គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ចង់ទៅទស្សនាផ្ទាល់តែម្តងព្រោះមើលទៅទឹកសមុទ្រនៅទីនោះពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់មិនចាញ់នៅបរទេសប៉ុន្មានទេ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមខ្លះៗថា៖...

ប្រសិនជាបងប្អូនបានទៅលេងកម្ពុជាក្រោម!!! កំុភ្លេចអញ្ចើញចូលទស្សនាសារៈមន្ទីរមួយនៅខេត្តមាត់ជ្រូក…

ទោះបីជាទឹកដីខ្មែរកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមទៅហើយក្តី ក៏ព្រះសង្ឃ បងប្អូនខ្មែរក្រោម មិនបានបោះបង់ចោលនូវវប្បធម៌ ដ៏ផូផង់របស់ខ្លួនឡើយ ទំនៀមទំលាប់ ប្រពៃណីខ្មែរជាច្រើនត្រូវបានថែរក្សាឱ្យនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ។ ជាមួយនឹងការចូលរួមថែរក្សា...

នារី​ខ្មែរម្នាក់នៅកូរ៉េខំតស៊ូរហូតបាន​ក្លាយ​ជា ​កីឡា​ការិនី​ស្នូកឃ័រ​​​ អាជីព​កម្រិត​ពិភព​លោក…

ហ្វេសបុក៖ នារី​ខ្មែរ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ម្នាក់​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​កីឡា​ការិនី​ស្នូកឃ័រ​​​អាជីព​កម្រិត​ពិភព​លោក​ និង​​ទទួល​បាន​ជយលាភី​ជា​ច្រើន​នៅ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដែល​កន្លែង​នាង​រស់​នៅ​ជា​មួយ​ស្វាមី។ ស្រួង ភាវី​​អាយុ​២៦​ឆ្នាំ​បាន​ឲ្យ​ដឹងពី​ប្រទេស​កូរ៉េ​​ថា នាង​បាន​រៀប​ការ​នឹង​ស្វាមី​ជន​ជាតិ​កូរ៉េ​​កាល​​ពី​ឆ្នាំ​២០១០​និង​បាន​ទៅ​រស់​នៅ​ជា​មួយ​ស្វាមី​តាំង​ពី​ពេល​នោះ។ ការ​រស់​នៅ​ជា​មួយ​ស្វាមី​​នាង​​មិន​មាន​ការងារ​អ្វី​ទេ​ប៉ុន្តែ​​ធ្វើ​ជា​មេ​ផ្ទះ។ ក្រៅ​ពី​ធ្វើ​ការ​​មេ​ផ្ទះ​នាង​ឧស្សាហ៍​ចេញ​ក្រៅ​ជា​មួយ​ស្វាមី​ដែល​ចូល​ចិត្ត​លេង​កីឡា​ស្នូកឃ័រ​។ ដោយ​សារ​ឃើញ​ស្វាមី​លេង​លេង​ញឹក​ញាប់​និង​ខ្លួន​អផ្សុក​ផង​នោះ​នាង​ក៏​លេង​ដែរ​ដើម្បី​​កម្សាន្ត​សប្បាយ​ដែល​ពេល​នោះ​តាំង​ពី​ឆ្នាំ​២០១១។ នារី​ដែល​មាន​ដើម​កំណើត​ភូមិ​​ថ្ម​ពេជ្រ​៣​.ឃុំ​ថ្ម​ពេជ្រ​៣​.​ខេត្ត​ត្បូង​បន្ត​រៀប​រាប់​ថា​បន្ទាប់​ពី​លេង​មួយ​រយៈ​ពេល​មក​នាង​កាន់​តែ​មាន​ទេពកោសល្យ​និង​កាន់​តែ​ស្រលាញ់​ពេញ​ចិត្ត​ហើយ​ក៏​កាន់​តែ​ហ្វឹកហាត់​ខ្លាំង​ឡើង។...