ស្លុតចិត្តណាស់! ក្មេងប្រុស កំពុងពេញស្រឡាញ់ពីសំណាក់ម្ដាយឪពុក អាយុ៣ឆ្នាំម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយសារ…

(ហ្វេសប៊ុក)៖ នៅថ្ងែទី២២ ខែតុលា ឆ្នាំ២០២០នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ក្មេងប្រុសម្នាក់ ដែលកំពុងពេញស្រឡាញ់ពីសំណាក់ម្ដាយឪពុក បាន ស្លា ប់ បាត់បង់ជីវិត ទាំងនៅក្មេងខ្ចី។

ដោយនៅប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុកឈ្មោះ «Navita Yary» បានប្រកាសស្វែងរកកូនប្រុស អាយុ៣ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនប្រហែលជាង ១០ម៉ោងទៅហើយ ដោយគណនីមួយនេះបានសរសេររៀបរាប់ថា៖ ខ្ញុំបាត់កូនអាយុ3ឆ្នាំ ម៉ោងប្រហែល10កន្លះ ពាក់អាវពណ៍ខៀវអត់ស្លៀកខោទេ ពាក់មួកពណ៍ប្រេផះ មានបងប្អូនណាឃើញ សូមជួយផ្តល់ដំណឹងមកខ្ញុំនាងខ្ញុំជូនសាគុណ លេខទូរសព្ទនាងខ្ញុំ 071 52 4 52 52/012 92 63 60 បាត់នៅផ្ទះម្តងវត្តលើ។

រហូតមកដល់ប៉ុន្មានម៉ោងបន្ទាប់ ស្រាប់តែទទួលដំណឹងថា ក្មេងប្រុសរូបនេះបាន ស្លា ប់ បាត់បង់ជីវិតទៅហើយ នេះបើតាមការឲ្យដឹងពីគណនីហ្វេសប៊ុក «Van Vutha» ដែលត្រូវជាអ៊ុំប្រុសរបស់ក្មេង រ ង គ្រោះរូបនេះ ដោយម្ចាស់គណនីនេះ បានសរសេរឲ្យដឹងថា៖ កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុំពូម៉ីងលារហូតហេីយ​ សូមកូនយុតទៅឲ្យសុខចុះ​ លឿនពេកហេីយ​តែមួយប៉ព្រិចភ្នែកសោះ។ តាមប្រភពដដែល បានឲ្យដឹងថា ក្មេងអភ័ព្វរូបនេះ បានលង់ទឹក ស្លា ប់ បាត់បង់ជីវិត នៅក្នុងអូរមួយកន្លែងដែលមានចំងាយប្រមាណជា៦០០មែ៉ត្រពីផ្ទះ។ សូមចូលរួមរំលែកទុក្ខផង៕