
(ខេត្តកណ្ដាល)៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិស្ទឹងជ្រៅ,សង្កាត់ដេីមមៀន,ក្រុងតាខ្មៅ,ខេត្តកណ្តាល។ ខណៈដែលអ្នកស្រុកមើលឃើញបុរសម្នាក់ឡើងលើផ្ទះគេធ្វើដូចជាចោរលុះពេលឃើញម្ចាស់ផ្ទះនិងពលរដ្ឋនាំគ្នាស្រែកថាចោរៗក៏.លោត.ទម្លាក់ខ្លួនពីលើដំបូលផ្ទះចុះមកដីធ្វើឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងតែការពិតជននេះជាមនុស្សបែក.ថ្នាំសោះ។ ករណីនេះមិនមែនជាករណីចោរចូលលួចនោះទេ ព្រោះជននោះមិនមានឧបករណ៍អ្វីជាប់ខ្លួនដើម្បីធ្វើសកម្មភាពឡើយតែជាករណីបែក.ថ្នាំដោយឡើងលើដំបូលផ្ទះគេហើយលោតតែម្ដង។ ក្រោយកើតហេតុជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីធ្វើការសង្គ្រោះ៕