
(ខេត្តស្វាយរៀង)៖ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជង្រុក,ឃុំរមាំងថ្កោល,ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បុរសជាឪពុកបានស្លា.ប់បន្ទាប់ពីរត់ទៅចាប់កូនប្រុសដែលស.ង្ស័យមានជំងឺឆ្កួតជ្រូកប្រកាច់រើឡើងតែកូននោះបានយកដំបងឫស្សីប៉ុនមេជើងគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេង។ បុរសដែលស្លា.ប់ត្រូវជាឪពុកមានឈ្មោះ(ឥន សាវ៉ន)អាយុ៥៧ឆ្នាំ,មុខរបរកសិករមានទីលំនៅកន្លែងកើតហេតុលើ។
ចំណែកកូនដែលបង្កហេតុមានឈ្មោះ(ឥន ទ្រី)អាយុ៣៣ឆ្នាំ,មុខរបរកសិករ,មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ បុរសជាកូនគឺមានជំងឺឆ្កួតជ្រូកយូរឆ្នាំមកហើយហើយក្រុមគ្រួសារធ្លាប់យកទៅព្យាបាលនៅឯមន្ទីរពេទ្យដែរតែមិនធូរស្រាលសោះ ទើបចេះបណ្ដោយរហូតដល់ថ្ងៃកើតហេតុតែម្តង ខណៈឪពុកឃើញកូនមានជំងឺ.ប្រកាច់រើឡើងក៏រត់ទៅចាប់បម្រុងចង តែចៃដន្យកូនប្រុសបានយកដំបងឫស្សីប៉ុនមេជើងប្រវែង៤០សង់ទីម៉ែត្រគ្រវាសត្រូវចំសៀតផ្កាខាងឆ្វេងបណ្ដាលឱ្យដួលស្លា.ប់៕