ឈប់យល់ច្រលំ ! Chef រិទ្ធី មិនមែនមរណភាពដោយសារជំងឺក្រិនថ្លើម ជំងឺរបេង និងជំងឺសួតនោះទេ គឺដោយសារជំងឺ២នេះទេ…

(ភ្នំពេញ)៖ លោក ស៉ឺ សោ​ភ័ណ្ឌ​រិ​ទ្ធី ដែលត្រូវមហាជនជាច្រើនបានស្គាល់រូបលោកថាជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីឈ្មោះ (MasterChef Khmer)បានទទួលមរណភាពកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងអាណិតអាសូរយ៉ាងខ្លាំង។ ស.ពរបស់លោកត្រូវបានតម្កល់រៀបចំធ្វើបុណ្យឯគេហដ្ឋានស្ថិតនៅក្នុងបុរីមហា,ខណ្ឌសែនសុខ,សង្កាត់ក្រាំងធ្នង់,រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរនៅថ្ងៃនេះលោក អ៉ឹម ជីវ៉ា បានចូលរួមបុណ្យស.ពរបស់(Chef រិទ្ធី)ដោយក្នុងនោះក្រុមគ្រួសាររបស់លោកបានបញ្ជាក់ពីមូលហេតុនៃការស្លា.ប់របស់លោកគឺមិនមែនស្លា.ប់ដោយសារជំងឺសួតនោះទេ។

លោក(អ៉ឹម ជីវ៉ា)បានឲ្យដឹងថា៖«ក្រុមគ្រួសាររបស់លោកសោភ័ណ្ឌរិទ្ធីហៅ(Chef រិទ្ធី)គឺគាត់សូមបដិសេធថាស្វាមីរបស់គាត់គឺមិនមែនទទួលមរណភាពដោយសារជំងឺក្រិនថ្លើម,ជំងឺរបេងនិងជំងឺសួតនោះទេគឺស្វាមីរបស់គាត់ទទួលមរណភាពដោយសារជំងឺលើសឈាមនិងលើសសម្ពាធស្ករខ្លាំងដូច្នេះសូមបងប្អូនមេត្តាជ្រាបជាដំណឹង»៕ ប្រភព៖ អ៉ឹម ជីវ៉ា