
(ព័ត៌មានបឋម)៖ នៅរសៀលថ្ងែទី២១ ខែតុលា ឆ្នាំ២០២០នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោត ស ម្លា ប់ ខ្លួន ពីលើអគារកំពុងសាងសង់មួយកន្លែង ដែលមានកម្ពស់ដល់ទៅ២១ជាន់។
បើតាមប្រភពបឋម បានឲ្យដឹងថា មូលហេតុដែលជនជាតិចិនម្នាក់នេះ ចង់លោតពីលើអាគារដើម្បីបញ្ចប់ជីវិតខ្លួនឯងដូច្នេះ គឺដោយសារតែមេការមិនព្រមបេីកប្រាក់ខែអោយ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្លូវបេតុង ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។