
(ភ្នំពេញ)៖ លោក ស៊ូ សោភណ្ឌរិទ្ធី ដែលគ្រប់គ្នាហៅថា «Chefឬទ្ធី» ដែលជាគណៈកម្មការដ៏ឆ្នើមមួយរូបក្នុងកម្មវិធី MasterChef Khmer បានលាចាកលោកនេះហើយ នៅយប់ថ្ងែទី២០ ខែតុលា ឆ្នាំ២០២០ ដោយសារលោកមាន ជំ ងឺ ក្រិនថ្លើម និង ជំ ងឺ សួត។ ពេលនេះ សពត្រូវបានតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងបុរីសែនសុខក្រាំងធ្នង់.សង្កាត់គោករកា.ខណ្ឌសែនសុខ.រាជធានីភ្នំពេញ។
ក្រោយពីបានទទួលដំណឹងដ៏ទុក្ខសោកនេះ លោក រេន ណារ៉ា ដែលគ្រប់គ្នាហៅថា «Chefណារ៉ា» ដែលជាគណៈកម្មការដ៏ឆ្នើមមួយរូបទៀត ក្នុងកម្មវិធី MasterChef Khmer បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ប្អូនសុំជូនដំណើរបងប្រុសត្រឹមនឹង!បើមានជាតិក្រោយពិតសូមកុំអោយបងអាយុខ្លីដូចជាតិនេះទៀត! Chef រឹទ្ធ ជាបងម្នាក់ជាគ្រូម្នាក់ ជាដៃគូរដ៍ល្អម្នាក់ក្នុងការធ្វើការក្នុងកម្មវិធី Masterchef Khmer! លាហើយបង លារហូតហើយបង😭😭😭»៕