
(ខេត្តកណ្តាល)៖ នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ក្នុងភូមិកណ្តាលលើ,ឃុំបន្ទាយដែក,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។ មុនពេលកើតហេតុគេឃើញបុរស.រង.គ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៦ពណ៌ខ្មៅ,ពាក់ស្លាកលេខ(ភ្នំពេញ1FU-3049)តាមបណ្តោយផ្លូវជាតិលេខ១,ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញខណៈបើកមកដល់កន្លែងកើតហេតុបានជ្រុលទៅ.បុកជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយបណ្តាលឱ្យរងរបួ.ស.ធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ។
ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។ ជន.រង.គ្រោះមានឈ្មោះ(លាង សំបុក)អាយុ៣៧ឆ្នាំ,ជនជាតិខ្មែរ(របួ.សធ្ងន់)មានទីលំនៅភូមិស្តៅកន្លែង៤,ឃុំដីឥដ្ឋ,ស្រុកកៀនស្វាយ,ខេត្តកណ្តាល។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែកបានចុះដល់កន្លែងកើតហេតុយកម៉ូតូជន.រង.គ្រោះទៅរក្សាទុករង់ចាំបងប្អូនមកយកនាពេលក្រោយ៕