
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យបើកឡើងវិញនៅអាជីវកម្មក្លឹបកម្សាន្តនិង KTVនិងបណ្តាកាស៊ីណូនៅភ្នំពេញ(ណាហ្គាវើល) ប៉ុន្តែត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។ សូមអានលម្អិតនូវខ្លឹមសារ សេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖