
(មណ្ឌលគីរី)៖ កាលពីសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យខូចខាតអស់ ស្ថិតនៅក្នុងភូមិមេប៉ៃ.ឃុំពូជ្រៃ.ស្រុកពេជ្រាដា.ខេត្តមណ្ឌលគីរី។ បើតាមប្រភពព័ត៌មានបឋម មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី
ហើយផ្ទះដែលរងការឆាបឆេះនេះ ត្រូវបានគេស្គាល់ថាជាផ្ទះរបស់កីឡាករ សារី តៃម៉ូ ដែលជាយុវជនឆ្នេីមនៃក្រុមយុវជនក្លឹបបាល់ទាត់បឹងកេត។ ជាមួយគ្រោះដ៏អាក្រក់មួយនេះ យុវជនឆ្នេីមរបស់បឹងកេតសារី តៃម៉ូ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «ញុំមកដល់ផ្ទះហេីយ ភ្លេីងរលត់ហេីយ ផ្ទះខ្ញុំក៏អស់ដែរ😭»
យុវជនបាល់ទាត់រូបនេះ បានបន្ថែមទៀតថា «ផ្ទះមួយនេះប៉ាម៉ាក់ខំរកមានលុយធ្វេីវាម្ដងបន្តិចៗ ខំពីបាទដៃតទេមកអស់រយះពេល២០ឆ្នាំ ត្រឹមរយះពេល១ម៉ោងសល់ត្រឹមខ្ចូង😭😭😭»។ បន្ទាប់ពីបានឃើញដូច្នេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចូលខំមិនដើម្បីចូលរួមសោកស្ដាយ និងលើកទឹកចិត្តដល់យុវជនបាល់ទាត់ឆ្នើមរូបនេះ យ៉ាងច្រើនផងដែរ៕