
(មណ្ឌលគីរី)៖ កាលពីសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ មួយកន្លែងដែលស្ថិតនៅក្នុងភូមិមេប៉ៃ.ឃុំពូជ្រៃ.ស្រុក ពេជ្រាដា.ខេត្តមណ្ឌលគីរី។ បើតាមប្រភពព័ត៌មានបឋម មូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី
ហើយផ្ទះដែលរងការឆាបឆេះនេះ ត្រូវបានគេស្គាល់ថាជាផ្ទះរបស់កីឡាករ សារី តៃម៉ូ ដែលជាយុវជនឆ្នេីមរបស់ក្រុមយុវជនក្លឹបបឹងកេត។ បើតាមការបង្ហោះដោយគណនីហ្វេសប៊ុករបស់យុវជន សារី តៃម៉ូ ផ្ទាល់បានឲ្យឃើញថា ទិដ្ឋភាពខាងក្នុងផ្ទះរបស់ខ្លួន ដែលបានអគ្គីភ័យឆាបឆេះ អស់ស្ទើរទាំងស្រុងនេះ មានភាពស្រស់ស្អាតជាខ្លាំង ដោយមានគ្រឿងសង្ហារឹមជាច្រើន សុទ្ធសឹងតែជាឈើប្រណិតៗ និងមានតម្លៃថ្លៃ។ (សូមទស្សនារូបភាព និងវីដេអូខាងក្រោម)៖