ស្រណោះណាស់! ក្រោយពីបានទទួលដំណឹងថា Chef ឬទ្ធី ទទួលមរណភាព នាយព្រែក បានបង្ហោះសារ ដ៏ក្រៀមក្រំមួយថា…

(ភ្នំពេញ)៖ ​លោកស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែលគ្រប់គ្នាហៅថា «Chefឬទ្ធី» ដែលជាគណៈកម្មាធិការដ៏ឆ្នើមមួយរូប ក្នុងកម្មវិធី Master Chef Khmer បានលាចាកលោកនេះហើយ នៅយប់ថ្ងែទី២០ ខែតុលា ឆ្នាំ២០២០ ដោយសារលោកមាន ជំ ងឺ ក្រិនថ្លើម និងសួត។ ពេលនេះ សពត្រូវបានតម្កល់ធ្វេីបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក​ ដែលស្ថិតនៅក្នុងបុរីសែនសុខ​ក្រាំងធ្នង់​.សង្កាត់គោករកា​.ខណ្ឌសែនសុខ​.រាជធានីភ្នំពេញ។

ក្រោយពីបានទទួលដំណឹងដ៏ទុក្ខសោកនេះ នាយព្រែក បានបង្ហោះសារ ដ៏ក្រៀមក្រំ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Chefឬទ្ធី ថា៖ សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chef Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP៕