
(ភ្នំពេញ)៖ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៩:១៥នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ.សង្កាត់គីឡូម៉ែត្រលេខ៦.ខណ្ឌឬស្សីកែវ.រាជធានីភ្នំពេញ។ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ធ្វើការឃាត់ខ្លួនក្រោយពេល ទទួលពាក្យបណ្ដឹងពីនារី រ ង គ្រោះម្នាក់ ដោយចោទប្រកាន់ថា ប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច។
ជ ន សង្ស័យឈ្មោះ ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ.ស្រុកមុខកំពូល.ខេត្តកណ្ដាល។ ចំណែកឯនារីរងគ្រោះ អាយុ១៨ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។ នៅវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តស្រី២នាក់ រួមទាំងជនសង្ស័យម្នាក់ទៀត បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨.ភូមិផ្សារតូច.សង្កាត់ទួលសង្កែ១.ខណ្ឌឬស្សីកែវ។
រហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញមិត្តភក្តិនារី រ ង គ្រោះដេកលង់លក់អស់ រូបគេបានរង្កិលទៅដេកក្បែរនាងនៅកៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួនរបស់នាង រួចទាញស្រាតខោឈុតដេករបស់នាងដល់ត្រឹមជង្គុង ប៉ុនប៉ងធ្វើសកម្មភាពរំលោភ តែត្រូវនារី រ ង គ្រោះដឹងខ្លួនទាន់បានលើកខោងើបពីដេកក្បែរជញ្ជាំង មកដេកកណ្តាលមិត្តភ័ក្តិវិញ។
មួយសន្ទុះក្រោយមក ជ ន សង្ស័យបានតាមរត់ទៅដេកក្បែរនារី រ ង គ្រោះ ហើយធ្វើសកម្មភាពយកដៃរបស់គេ អង្អែលថ្នមៗទៅលើដងខ្លួនរបស់នារីរងគ្រោះ ព្រមទាំងទាញខោឈុតស្រាតដល់ត្រឹមជង្គុងដូចមុន ហើយប៉ងធ្វើសកម្មភាពលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានរត់ឡើងទៅប្រាប់មិត្តស្រី ដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល។ ភ្លាមៗនោះ ជនសង្ស័យបានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។
លុះព្រឹកឡើង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕