
(ខេត្តកណ្ដាល)៖ បុរសជាជន.ស.ង្ស័យឈ្មោះ(ង៉ែត សុផាត)ភេទប្រុស,អាយុ៣៦ឆ្នាំ,មានទីលំនៅភូមិតាញព្រាម,សង្កាត់ត្រើយកោះ,ក្រុងកំពត,ខេត្ដកំពត មុខរបរកម្មករសំណង់។ ឯនារី.រ.ង.គ្រោះមានអាយុ៣២ឆ្នាំ,មានទីលំនៅភូមិពាមប្រជុំ,ឃុំព្រែកអំបិល,ស្រុកស្អាង,ខេត្ដកណ្ដាល។ បុរសខាងលើត្រូវបានឃា.ត់.ខ្លួ.នបាននៅថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០ នាំមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្ទាប់ពីបុរសរូបនេះបានយករូបថតអា.ក្រា.ត.កាយស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ ដោយសារតែខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហាដែលរឿងនេះកើតឡើងកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ,សង្កាត់ព្រែកអំបិល,ស្រុកស្អាង,ខេត្ដកណ្ដាល។
ដំណើររឿង៖ កន្លងមកនារីនិងបុរសខាងលើបានស្គាល់គ្នាតាមហ្វេសប៊ុកដោយបុរសនោះប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ(Punleu Meas)រហូតមានទំនាក់ទំនងជាស្នេហាជាមួយគ្នារហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទី នារី.រ.ង.គ្រោះបានណាត់ជាមួយបុរសរូបនេះតាមហ្វេសប៊ុកដើម្បីមកផ្ទះសំណាក់ម្តុំផ្សារដើមគ(មិនចាំយីហោ)និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ហើយខណៈដែលដេកជាមួយគ្នានោះ បុរសរូបនោះបានលួចថតសកម្មភាពរបស់ខ្លួននិងនារីរូបនេះក្នុងសភាពអា.ក្រា.ត.កាយ.ទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន។ រហូតមកដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ដោយសារតែបុរសរូបនេះបានប្រើពាក្យសម្តីមាក់ងាយដល់នារី.រ.ង.គ្រោះ.ទើបនាងព្យាយាមផ្តាច់ទំនាក់ទំនងស្នេហានិងបានប្លុកលេខទូរស័ព្ទ ព្រមទាំងគណនីហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកចោលដែរ។ ចាប់តាំងពីបែកជាមួយស្រីស្នេហ៍មកដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ ជន.ស.ង្ស័.យបានឆាតរូបអា.ក្រា.ត.កាយ.របស់នាងនោះចូលក្នុងអាក់ខោនហ្វេសប៊ុករបស់ក្មួយប្រុសនារី.រ.ង.គ្រោះនិងមិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យមើលងាយទៅលើនារី.រ.ង.គ្រោះ.ទៀតផងរហូតបែកធ្លាយដល់នារី.រ.ង.គ្រោះដឹងថាជ.ន.ស.ង្ស័.យ.ចែកចាយរូបអា.ក្រា.ត.កា.យ.របស់ខ្លួនក៏ដាក់ពាក្យបណ្ដឹងទៅនគរបាលជំនាញខេត្តកណ្ដាលបានចុះមកធ្វើការស្រាវជ្រាវរហូតចាប់.ខ្លួនជ.ន.ស.ង្ស័.យបានរួចយកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ បុរសខាងលើបានសារភាពថា ខ្លួនពិតជាបានលួចថតរូបពេលដេកជាមួយនាងនិងផ្ញើរូបភាពនិងសារជាសំឡេងបរិហារកេរ្ដិ៍ទៅឲ្យបងប្អូនមិត្ដភក្តិនារីរ.ង.គ្រោះ.បានឃើញប្រាកដមែនមូលហេតុដោយសារនាងបានផ្ដាច់ទំនាក់ទំនងស្នេហាជាមួយខ្លួន៕