
(កោះកុង)៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៣ៈ០០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការក្រុងខេមរភូមិន្ទ បានសហការជាមួយប្រជាពលរដ្ឋ ចុះធ្វើការស្រាវជ្រាវមុខសញ្ញាចោរបិទមុខ ដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់
មានឈ្មោះ ម៉េង សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិ៤សង្កាត់ដងទង់។ តាមចម្លើយសារភាពរបស់ ជ ន សង្ស័យ បានឲ្យដឹងថា៖ បានធ្វើសកម្មភាពលួច ចំនួន៦ដង មិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០ វត្ថុតាងដកហូតបាន រួមមាន៖ ទូរស័ព្ទ ១គ្រឿង ,ពិល១ និងស្រោមមុខ១។
ករណីនេះ កម្លាំងសមត្ថកិច្ចបានកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព «មហាគ្រួសារតាខ្មៅ»សមត្ថកិច្សមត្ថកិច្
សមត្ថកិច្
សមត្ថកិច្