ម្ដាយឪពុកមិនដឹងក្រៀមក្រំយ៉ាងណាទេ! ទារកម្នាក់ អាយុទើបតែ១ខែ បាន ស្លា ប់ បាត់បង់ជីវិត យ់ាងឆាប់រហ័ស ដោយសារជំងឺ…

(ហ្វេសប៊ុក)៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ទារកម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ទាំងដែលមានអាយុទើបតែបាន ១ខែ១ថ្ងែ។ ទារកកំសត់រូបនេះមានឈ្មោះ ធារិន រតនៈឧត្តម កើតនៅថ្ងែទី១៩ ខែកញ្ញា ឆ្នាំ២០២០។

ចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ គ្នានថ្ងែត្រឡប់វិញដូច្នេះ គណនីហ្វេសប៊ុកឈ្មោះ «Manyry Thok» ដែលជាម្ដាយមីងរបស់ទារកអភ័ព្វរូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំមួយថា «មីងចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំមួយនេះផង លឿនម្ល៉េះក្មួយ ទេីបឃេីញពន្លឺថ្ងៃបាន១ខែ១ថ្ងៃនឹង សូមជាតិក្រោយកុំអោយអភ័ព្វដូចជាងនឹងណាក្មួយ សូមទៅកាន់សុគតិភព្វទដ៍ស្ងប់សុខ»។

តាមប្រភព មូលហេតុដែលបណ្ដាលឲ្យទារករូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារ ជំ ងឺ បេះដូងប្រហោង។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព ផងដែរ៕