
(កំពង់ចាម)៖ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲលោក ឧត្តមសេនីយ៍ត្រី អុិត ដារ៉ា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកជើងព្រៃនឹងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ទោ ជូនសពលោកវរសេនីយ៍ត្រី នី រ៉េត នាយផ្នែកគ្រប់គ្រងជនបរទេសអធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានទទួលមរណភាព ក្នុងជន្មាយុ៥១ឆ្នាំ (ដោយជំងឺឡើងសំពាធ ឈា ម) កាលពីវេលាម៉ោង ០៤ៈ៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅគេហដ្ឋានសព នៅភូមិថ្មី.ឃុំសូទិព្វ.ស្រុកជើងព្រៃ.ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចាត់ឲ្យលោក ឧត្តមសេនីយ៍ស្នងការរង នាំយកនូវបច្ច័យរបស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថវិកាមិត្តជួយមិត្ត នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ថវិកាចំនួន ២,០០០,០០០រៀល អង្ករ០១បេ,ទឹកផ្លែឈើ០២កេស,ទឹកសុទ្ធ០២កេស និងមី០២កេសប្រគល់ជូន ក្រុមគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕ ប្រភព «ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម»