
(ខេត្តត្បូងឃ្មុំ)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យស្ដ្រីជាម្ដាយម្នាក់រងរបួ.សធ្ងន់ រីឯកូនស្រីអាយុ១៣ឆ្នាំស្លា.ប់នៅកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅភូមិ៧៣,ឃុំស្រែស្ពៃ,ស្រុកអូររាំងឪ,ខេត្តត្បូងឃ្មុំ។
បើតាមសេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា៖
នៅមុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿងជិៈគ្នា២នាក់(ម្ដាយឌុបកូនស្រី)ដោយបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងបើកក្នុងទិសដៅស្របគ្នាជ្រុលមកបុ.កម៉ូតូយ៉ាង.ពេញ.ទំហឹង បណ្ដាលឱ្យស្ដ្រីអ្នកបើកបររងរបួ.សធ្ងន់រីឯក្មេងស្រីជាអ្នករួមដំណើរអាយុ១៣ឆ្នាំបានស្លា.ប់នៅកន្លែងកើតហេតុ(ត្រូវជាកូនអ្នកបើកម៉ូតូ)។ ក្រោយកើតហេតុរថយន្តបានបើកបន្តទៅមុខបាត់ស្រមោលដោយបន្សល់ទុកជន.រង.គ្រោះនៅកន្លែងកើតហេតុ៕