រំភើបជំនួស! ក្រោយពីបានឃើញ ជាងគំនូរម្នាក់ គូររូបរបស់អ្នកនាង បានយ៉ាងស្រស់ស្អាត អ្នកនាង ទ្រី ដាណា បានលើកឡើងថា…

(ហ្វេសប៊ុក)៖ កាលពីថ្ងែទី០៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ គណនីហ្វេសប៊ុកឈ្មោះ «ភក្រ្តា ជាងគំនូរកោះដាច់» បានបង្ហោះរូបគំនូររបស់អ្នកនាង ទ្រី ដាណា ដ៏ស្រស់ស្អាតដូចរូបថតដែលជាស្នាដៃរបស់ខ្លួនផ្ទាល់ អមជាមួយការសរសេររៀបរាប់ថា៖ ជាដំបូងខ្ញុំបាទសុំទោសចំពោះបងស្រី ទ្រី ដាណា ដែលខ្ញុំបានធ្វើការគូរដោយមិនមានការអនុញ្ញាត ប៉ុន្តែប្អូនគ្រាន់តែចង់តបស្នងសងគុណបងស្រីនូវអំពើល្អដែលបងបានធ្វើជាមួយនឹងមនុស្សជាច្រើន

ថ្ងៃនេះខ្ញុំបាទសុំគូររូបគំនូរជូនបងមួយសន្លឹកទុកជាអនុស្សាវរីយ៍ និងជំនួសពាក្យអរគុណចំពោះអំពើល្អរបស់បងស្រីនិងគ្រួសារបង។ ជាងគំនូររូបនេះ បានបន្តថា៖ ខ្ញុំបាទសង្ឃឹមថា រូបមួយសន្លឹកនេះនឹងអាចបានដល់ដៃបងស្រីក្នុងពេលឆាប់ៗនេះ។ សូមអរគុណទុកជាមុន និងសូមអភ័យទោសផងបើខ្ញុំបាទគូរទៅខុសត្រង់ណា មិនសមរម្យ។

ជាងគំនូរភក្រ្តា បន្ថែមថា៖ សូមមេត្តាបងប្អូនជួយឡាចនិងស៊ែរឲ្យខ្ញុំបាទផង ដើម្បីឱ្យរូបនេះបានឃើញដល់បងស្រីសូមអរគុណទុកជាមុន បើបងប្អូនត្រូវការគូគំនូរចម្លងតាមរូបថតអាចទំនាក់ទំនងតាមឆាត។ (ភក្រ្តា ជាងគំនូរកោះដាច់) លេខទូរស័ព្ទ 069249698 092494268។ ក្រោយពីបានឃើញដូច្នេះ នាថ្ងែទី១៩ ខែតុលានេះ ថៅកែហាងពេជ្រអ្នកនាងទ្រី ដាណា បានសរសេរឲ្យដឹងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «ខ្ញុំបានឃើញហើយ ចប់ទឹកជំននខ្ញុំនិងជួប»។

គួរបញ្ជាក់ជូនថា មួយរយះកំឡុងពេលខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាយើង រងនូវគ្រោះទឹកជំនន់ គេសង្កេតឃើញថា អ្នកនាង ទ្រី ដាណា និងស្វាមី បានចុះជួយចែកអំណោយជូនប្រជាពលរដ្ ឋដែលរងគ្រោះ នៅតាមបណ្ដាខេត្តយ៉ាងច្រើន ហើយបើទោះបីជានឿយហត់យ៉ាងណា ក៏មិនមែនជាឧបសគ្គរារាំង ក្នុងការធ្វើអំពើល្អរបស់អ្នកនាងបានឡើយ។ ដោយសន្ដានចិត្តដ៏ល្អប្រពៃបែបនេះហើយ ធ្វើឱ្យមហាជនគោរពស្រឡាញ់ អ្នកនាង ទ្រី ដាណា និងស្វាមី កាន់តែច្រើនផងដែរ៕