
(ហ្វេសប៊ុក)៖ អ្នកមីងរូបនេះ រស់នៅក្នុងខេត្តកំពង់ធំ ដោយកាលពីមុន គាត់បានវះកាត់ក្បាល សោយរលាដាក់ដែក ស្រាប់តែពេលនេះដែកដែលនៅខាងក្នុង បានធ្លុះចេញមកក្រៅ ហើយគ្រួពេទ្យតម្រូវឲ្យគាត់ធ្វើការវះកាត់ម្ដងទៀត ប៉ុន្តែគ្មានលទ្ធភាព ព្រោះគាត់មានជីវភាពក្រីក្រ។
យោងតាមគណនីហ្វេសប៊ុក «គឹមហួរ លក់ខោអាវ» បានសរសេររៀបរាប់ថា៖ បងៗអើយសូមជួយស៊ែម្នាក់មួយផង បងស្រីអើយមិនដឹងបងពិបាកយ៉ាងណាទេ គាត់ត្រូវការវះកាត់ជាបន្ទាន់តែគ្នានលទ្ធភាពទេ សូមជួយគាត់ផង គាត់វះកាត់ក្បាលសោយរលាដាក់ដែកពីមុនមក តែលូវដែកនឹងវាបានធ្លុះចេញមកក្រៅ ពេទ្យថាអោយគាត់វះកាត់ម្ដងទៀត តែគាត់គ្នានលទ្ធទេបងប្អូនអើយ មានតែជួយស៊ែអោយច្រើនៗមកណាបងៗអើយ (098 46 46 94) គាត់រស់នៅខេត្តកំពង់ធំ។
ដូច្នេះ សូមបងប្អូនមេត្តាជួយដល់អ្នកមីងដ៏គួរឲ្យអាណិតរូបនេះផង មិនថាតិចក្ដីច្រើនក្ដី និងជួយស៊ែរបន្តផងក្រែងមានសប្បុរសជនបានជួយគាត់ (ប្រសិនបើបងប្អូនចង់ជួយដល់គាត់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ៖ 098 46 46 94) ។