
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា(ក.ប.ប.)ខេត្តស្វាយរៀង មានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត បានចុះដល់ទីតាំងសិប្បកម្មផលិតគុយទាវ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញគុយទាវមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់(Borax)ចំនួន ២៥០ គីឡូក្រាម។ បន្ទាប់មកមន្រ្តីសាខា(ក.ប.ប.) ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះព្រះរាជអាជ្ញារងខេត្ត និងមន្ត្រីជំនាញ បានសម្រេចបិទសិប្បកម្មផលិតគុយទាវនេះជាបណ្តោះអាសន្ន៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF