
(ខេត្តកំពង់ស្ពឺ)៖ ទីបំផុតសំណុំរឿង.ឃា.ត.ក.ម្មដោយប្រើពូថៅ.កាប់.ចិញ្ច្រាំ.បុរសម្នាក់បណ្ដាលឱ្យស្លា.ប់នៅលើផ្ទះកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី,ឃុំជាំសង្កែ,ស្រុកភ្នំស្រួច,ខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងបានហើយប្រើរយៈពេលមិនដល់២៤ម៉ោង។ តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា៖ ជន.ដៃ.ដល់ឈ្មោះ(មៀច ស្រីអុល)ភេទស្រី,អាយុ៤០ឆ្នាំ,មានទីលំនៅភូមិថ្មី,ឃុំជាំសង្កែ,ស្រុកភ្នំស្រួច,ខេត្តកំពង់ស្ពឺ(ត្រូវជាប្រពន្ធទី២របស់ជន.រង.គ្រោះ)។
ស្រ្តីដៃឆៅបានសារភាពថា៖ ខ្លួនពិតជាបានប្រើពូថៅមកកាប់.ជន.រង.គ្រោះដែលកំពុងដេកលង់លក់នៅលើផ្ទះបណ្ដាលឱ្យស្លា.ប់ប្រាកដមែន ដោយសារមូលហេតុថាចាប់តាំងពីខ្លួនរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមកជន.រង.គ្រោះតែងតែផឹក.ស្រា.ស្រ.វឹង.គំរាម.ស.ម្លា.ប់ខ្លួនចោលរហូតទើបខ្លួនស.ម្លា.ប់អោយបានមុន។ ជន.រង.គ្រោះដែលត្រូវជាប្ដីមានឈ្មោះ(ជា សុះ)ហៅរិទ្ធ,ភេទប្រុស,អាយុ៥២ឆ្នាំ,ជាអតីតយោធា។ ក្រោយកើតហេតុសមត្ថកិច្ចបើកការស្រាវជ្រាវឈានដល់ចាប់ខ្លួនប្រពន្ធជន.រង.គ្រោះនៅព្រឹកទី១៨នេះ៕