
(ហ្វេសប៊ុក)៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា យុវតីម្នាក់ បានទទួលមរណភាព ទាំងនៅវ័យក្មេង។ យុវតីអភ័ព្វរូបនេះ មានឈ្មោះ គុណ ស្រីនិច អាយុ២០ឆ្នាំ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «Nex Nex»។
ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ដូច្នេះ គណនីហ្វេសប៊ុកឈ្មោះ «Mrr Kwin» ដែលជាមិត្តភក្តិរបស់យុវតីអភ័ព្វរូបនេះ បានបង្ហោះសារយ៉ាងក្រៀមក្រំថា៖ Nexx ពួកយើងមិនមែនស្រលាញ់ឯងតែថ្ងៃនេះទេគឺស្រលាញ់រហូតមក តែថ្ងៃនេះជាថ្ងៃដែរពួកយើងបាត់បង់ឯង យើងស្តាយយើងមិនចង់អោយមានរឿងបែបនេះទេ…ពួកយើងមានតែជួនដំណើឯងជាលើកចុងក្រោយ អោយបានដល់សុគតិភពនឹងទីស្ងប់សុខឫដល់ ស្ថានសួគ៌ជាការបញ្ចាក់នៃក្តីស្រលាញ់អាណិតនឹងកាបាត់បងឯង Nēx Nēx។
ជាមួយគ្នានេះ គណនីហ្វេសប៊ុក «ឌុល ដានិត» ដែលជាមិត្តម្នាក់ទៀតរបស់យុវតីកំសត់រូបនេះ ក៏បានបង្ហោះសារមួយផងដែលថា៖ និច្ចហាក្រែងម្សិលមិញនិច្ចថាជាយើងទៅញាំអីជុំគ្នា មិចឥលូវនិច្ចទៅចោលពួកយើងចឹង លាគ្មានថ្ងៃត្រលាប់ ពួកយើងនិងចងចាំនិច្ចជាប់ក្រអៅបេះដូង ទៅអោយបានសុខណាមិត្តសម្លាញ់ ពួកយើងស្រលាញ់ឯង RIPមិត្តសម្លាញ់។
តាមប្រភពមូលហេតុដែលបណ្ដាលឲ្យ យុវតីរូបនេះ ទទួលមរណភាព យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារ ជំ ងឺ ទឹកនោមប្រៃ។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព ជាច្រើនផងដែរ៕