
(ភ្នំពេញ)៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១៖១០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវរថភ្លើង ខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ប្រមាណជា១០០ម៉ែត្រក្នុងសង្កាត់កាកាបទី២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ សាក.សព.ជន.រង.គ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ។ សព.ជន.រង.គ្រោះត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុនេះប្រទះឃើញដេកស្លា.ប់ផ្កាប់មុខនៅលើផ្លូវរថភ្លើងក្បែរកង់មួយគ្រឿងរួចក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញបានចុះមកដល់កន្លែងកើតហេតុក៏បានពិនិត្យឃើញមានបំណែកជ័របាក់បែកបន្សល់ទុក២ទៅ៤បំណែក ចំណែកឯកង់ជន.រង.គ្រោះខាងក្រោយវៀចខូចខាតយ៉ាងដំណំ សមត្ថកិច្ចសន្និដ្ឋានថាជាករណីគ្រោះថ្នា.ក់ចរាចរណ៍រថយន្តបុកហើយរថយន្តបង្កបើករត់បាត់។ ដោយឡែកសព.ជន.រងគ្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕