នៅសុខៗមិនចង់! ឃាត់ខ្លួនជន ស ង្ស័ យ ម្នាក់ ទំនេររមាស់ដៃ យក ដា វ កា ប់ ស៊ូជី បណ្ដាលឲ្យខូចខាតអស់ចំនួន…

(កំពុងឆ្នាំង)៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ៈ០០នាទី នៅចំណុចលើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល.ឃុំជ្រៃបាក.ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុខាងលើ។

ដោយជននេះ បានយកកាំបិតដាវកាប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន១៥ដើម។ សម្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំនុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕