ផឹកស៊ីអស់សាច់ក្លែម ចូលចាប់ទាក្នុងទ្រុង ធ្វើម្ហូបក្លែមបន្ត ក៍ត្រូវស្លាប់មួយរំពេច ដោយសារតែ…..

(ខេត្តពោធិ៍សាត់)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចទ្រុងទា(ព្រៃផ័រ)ស្ថិតនៅភូមិអូរស្រាវ,ឃុំព្រងិល,ស្រុកភ្នំក្រវាញ,ខេត្តពោធិ៍សាត់។ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលបានឲ្យដឹងតាមទូរស័ព្ទថា៖ ជន.រង.គ្រោះឈ្មោះ(វុទ្ធ ចាន់រ៉ា)ភេទប្រុស,អាយុ២០ឆ្នាំ,ជនជាតិខ្មែរ,បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុខាងលើ។ លោកបន្តទៀតថា៖ នៅមុនពេលកើតហេតុជន.រង.គ្រោះនិងមិត្តភក្ដិផ្សេងទៀតនាំចាប់សត្វទាធ្វើម្ហូបក្លែមអស់១ក្បាលហើយ។

លុះនៅវេលាខាងលើអស់សាច់ក្លែមក៍ទៅចាប់១ក្បាលទៀតដើម្បីធ្វើម្ហូបហូបបន្តតែជាអកុសលនៅពេលនោះគួបផ្សំនិងជន.រង.គ្រោះស្រ.វឹងផងក៍លើកជើងកន្លងទ្រុងទាដោយដៃចាប់ខ្សែលួសហ៊ុមទ្រុងនោះក៏ឆ្លងចរន្ត.អគ្គិសនីឆក់បណ្ដាលឲ្យស្លា.ប់តែម្ដង ព្រោះបង្គោលឬស្សី(ខ្សែភ្លើង)បាក់ធ្វើឲ្យដំណរខ្សែភ្លើងប៉ះជាមួយលួសហ៊ុមព័ទ្ធទ្រុងទា។ នាយប៉ុស្ដិ៍ដដែលបញ្ជាក់បន្ថែមទៀតថា ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕