
(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញករណី ក្មេងស្ទាវបង្ហោះម៉ូតូតាមទីសាធារណៈ ត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។
ក្មេងទំនើងទាំង២នាក់នេះ រួមមាន៖ ១.ឈ្មេាះ អ៊ុង ពេជ្ រ ហៅណាក់ ភេទប្រុស (ជាអ្នកបេីកម៉ូតូ) ២.ឈ្មេាះ បុិច បញ្ញចំរ៉ុង ភេទប្រុស (ជាអ្នកជិះអង្គុយពីក្រោយ)។ បច្ចុប្បន្ន ក្មេង ឈា ម ក្តៅទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ៕ ប្រភព «ការពិតGCNP»