ចាប់ខ្លួនអតីតចៅអធិការវត្ត ពាក់ព័ន្ធករណីផលិត និងរក្សាកាន់កាប់ រូបភាព អា ស អា ភា ស កុមារអាយុក្រោម១៨ឆ្នាំ…

(ព្រះសីហនុ)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនជន ស ង្ស័ យ ឈ្មោះ នន់ និមល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (អតីតជាចៅអធិការវត្ត) មានទីលំនៅភូមិអូតាប៉ាង.ឃុំអូរឧកញ្ញ៉ាហេង.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីផលិត និងរក្សាកាន់កាប់រូបភាព អា ស អា ភា ស កុមារអាយុក្រោម១៨ឆ្នាំ។

ក្រោយពីបានការសាកសួរ និងស្តាប់ចម្លើយរបស់ជន ស ង្ស័ យ កម្លាំងជំនាញនៃនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព «Huy Bunleng News»