បានបុណ្យច្រើនណាស់!​ អ្នកនាង ទ្រី ដាណា និងស្វាមី ចែកអំណោយជួនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៧២៣គ្រួសារ ក្នុងខណ្ឌព្រែកព្នៅ សរុបជាថវិកាចំនួនដល់ទៅ…

(ភ្នំពេញ)៖ នាថ្ងែទី១៧ ខែតុលា ឆ្នាំ២០២០នេះ ថៅកែស្រីវ័យក្មេង អ្នកនាង ទ្រី ដាណា និងស្វាមី បានចែកអំណោយជួនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ ដោយមានសរុបចំនួន៧២៣គ្រួសារ ក្នុងនោះមានអំណោយដូចជា៖ អង្ករ,មី,ត្រីខ,ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ ៥ម៉ឺនរៀល ដែលសរុបជាទឹកប្រាក់ចំនួន ៣២៣៥០ដុល្លា។

ជាមួយគ្នានេះ ម្ចាស់ក្រុមហ៊ុន NNP រូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «ព្រឹកនេះចែកអំណោយរួចរាល់ហើយសម្រាប់ខណ្ឌព្រែកព្នៅសូមអរគុណលោកពូអភិបាលខណ្ឌដែលបានចូលរួមជាមួយនាងខ្ញុំហើយសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់រូបនាងខ្ញុំនិងស្វាមី សរុបចំនួន723គ្រួសារ ក្នុងនោះមាន អង្ក,រមី,ត្រីខ,ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ 5ម៉ឺនរៀល ដោយអំណោយនេះសរុបថវិកាចំនួន32350$ សប្បាយចិត្តណាស់ក្រោយពេលឃើញស្នាមញញឹមរបស់ពួកគាត់»៕