
(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកចរាចរណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បុកហេីយថយកិន បណ្ដាលអោយមនុស្ស ស្លា ប់ នោះគឺ កេីតឡេីងនៅចំណុចផ្លូវ១៧៣ កែងផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១.ខណ្ឌបឹងកេងកង វេលាម៉ោង២៣ៈ៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយរថយន្តបានបេីកបុកម៉ូតូជន រ ង គ្រោះពីក្រោយ។
ជនបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១.សង្កាត់ចោមចៅ២.ខណ្ឌពោធិ៍សែនជ័យ។ រថយន្ដជនបង្ករ ម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494។
សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឃាត់ខ្លួនជនបង្ករនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបន្តថា ថ្ងៃស្អែកសមត្ថកិច្ចរបស់លោកនឹងបញ្ជូនសំណុំរឿងករណីនេះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីចាត់ការបន្តតាមច្បាប់។ តាមរយៈវីដេអូដែលបានចែកចាយលេីបណ្ដាញសង្គមហ្វេសប៊ុកឃេីញថា
ជនបង្ករពិតជាមានចរិក ឃោរ ឃៅ ព្រៃ ផ្សៃ ណាស់ បន្ទាប់ពីបុកជន រ ង គ្រោះពីក្រោយមិន ស្លា ប់ ហេីយជនបង្ករបានបេីកថយក្រោយកិនជន រ ង គ្រោះបន្ថែមរហូតដល់ ស្លា ប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បច្ចុប្បន្ន ស ព ជន រ ង គ្រោះកំពុងតំកល់ធ្វេីបុណ្យនៅវត្តសំរោងអណ្ដែត៕ (សូមទស្សនាវីដេអូខាងក្រោម)៖ ប្រភព «Pheng Vannak News»