មិនដឹងម្ដាយឪពុកស្លុតចិត្តយ៉ាងណាទេ! នារីស្រស់ស្អាតម្នាក់ បាន ស្លា ប់ បាត់បង់ជីវិត ទាំងនៅវ័យក្មេង ដោយសារ..

(ហ្វេសប៊ុក)៖ នាពេលថ្មីៗកន្លងទៅនេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា នារីម្នាក់មានឈ្មោះ រ៉ាន ស្រីរត្ន័ អាយុ២២ឆ្នាំ បាន ស្លា ប់ បាត់បង់ជីវិតទាំងនៅវវ័យក្មេង។ ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងែវិលត្រឡប់វិញដូច្នេះ

គណនីហ្វេសប៊ុកឈ្មោះ «ហែន សុធិ» ដែលត្រូវជាឪពុករបស់នារីកំសត់រូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំ អានហើយស្ទើរស្រក់ទឹកភ្នែកមួយថា៖ សូមវិញ្ញាណខ័ណ្ឌកូនស្រីសម្លាញ់បានទៅកាន់សុខគតិភពកុំបីខានឡើយ ជាតិក្រោយសូមកុំអោយកូនអភព្វ័អាយុខ្លីអញ្ចឹងទៀត កូនស្រីខ្ញុំស្រស់ស្អាតណាស់ សម្បុរស រាងស្ល៊ីម រួសរាយរាក់ទាក់ កូនមិនទាន់បានយកបរិញ្ញាបត្រមកអោយពុកផង ឥឡូវកូនទៅចោលពុកបាត់ (កូនស្រីសម្លាញ់ រ៉ាន ស្រីរត្ន័ អាយុ22ឆ្នាំ)។

ជាមួយគ្នានេះគណនីហ្វេសប៊ុក «Chhoum Dalin» ដែលជាមិត្តភក្តិរបស់សព ក៏បានបង្ហោះសារដ៏ក្រៀមក្រំមួយផងដែរថា៖ Ran SreyRath គ្នាពិតជាសោកស្តាយណាស់សម្លាញ់ហេតុអី្វឯងអាយុខ្លីម្លេះសម្លាញ់ សូមឯងទៅកាន់សុខគតិភព កើតជាតិណាៗកុំឲអាយុខ្លីដូចជាតិនេះខ្ញុំបាត់បង់មិត្តសម្លាញ់ម្នាក់មិត្តល្អ (ទោះបីពួកយើងមករៀននៅភ្នំពេញរវល់រៀងៗខ្លួនគឺឯងនៅក្នុងចិត្តគ្នាជានិច្ច)។

តាមប្រភពបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យនារីរូបនេះ ទទួលមរណភាពទាំងវ័យក្មេងដូច្នេះគឺដោយសារជួប គ្រោះ ថ្នា ក់ ចរាចរណ៍។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព យ៉ាងច្រើនផងដែរ៕